របៀបធ្វើពោតឆាបង្គាក្រៀម

Join Our Telegram Channel

Ingredients

  • ពោត 3០០ក្រាម

  • បង្គាក្រៀម 2០០ក្រាម ត្រាំទឹកឲ្យទន់

  • អំបិល និងស្ករស មួយមុខ កន្លះស្លាបព្រាកាហ្វេ

  • ទឹកត្រី និងទឹកម្ទេស មួយមុខ 1ស្លាបព្រាកាហ្វេ

  • ប័រ ១០ក្រាម

  • ស្លឹកខ្ទឹម ហាន់ល្អិតៗ

Directions

  • ដាក់ទឹកនិងអំបិលចូលឆ្នាំងដាក់ស្ងោរពោតរួចស្រង់ចេញទុកមួយឡែក ឬអាចប្រលេសគ្រាប់ពោតហើយយកទៅចំហុយអោយឆ្អិនក៏បាន
  • ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅរួចដាក់គល់ស្លឹកខ្ទឹមនិងបង្គាក្រៀមចូល លីងឲ្យឈ្ងុយហើយដាក់ពោតចូល ឆា3-4 ត្រលប់
  • ដាក់ទឹកត្រី ទឹកម្ទេសនិងស្ករសចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹម ចូលឆា 2-3ត្រលប់ ហើយដាក់ប័រចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច