របៀបធ្វើពងមាន់ត្រាំទឹកស៊ីអ៉ីវ 

Join Our Telegram Channel

Ingredients

  • ពងមាន់ 10 គ្រាប់

  • ទឹកខ្មេះ 1 ស/កាហ្វេ

  • អំបិល 1 ស/កាហ្វេ

  • ស្លឹកខ្ទឹម

  • ម្ទេស

  • ខ្ទឹមស

  • ទឹកស៊ីអ៉ីវ 200 មីលីលីត្រ

  • ទឹក ២០០មីលីលីត្រ

  • ស្ក 3 ស្លាបព្រាបាយ

  • ល្ងស 1 ស្លាបព្រាបាយ

  • ប្រេងល្ង

  • 1 ស្លាបព្រាកាហ្វេ

Directions

  • ជាដំបូង យើងត្រូវស្ងោរពងមាន់រយៈពេល 8-10 នាទី ដោយដាក់ទឹកដាំឲ្យពុះ និងដាក់ទឹកខ្មេះ 1 ស្លាបព្រាកាហ្វេ និងអំបិល (ដើម្បីធ្វើឲ្យពងមាន់ស្រួលបក និងមិនបែក)។ រួចស្រង់វាដាក់ក្នុងទឹកត្រជាក់ ទើបស្រួលបក។
  • ហាន់ស្លឹកខ្ទឹម ខ្ទឹមស និងម្ទេសឲ្យសើ្តងៗ។
  • លាយទឹកសុីអុីវ 200 មីលីលីត្រ ជាមួយទឹក 200 មីលីលីត្រ រួចចាក់ស្កចំនួន 3 ស្លាបព្រាបាយពេញ រួចចាក់ស្លឹកខ្ទឹម ខ្ទឹមស និងម្ទេស ដែលយើងបានហាន់អំបាញ់មេញ ជាមួយប្រេងល្ង និងល្ង ចូលទាំងអស់ រួចកូរឲ្យសព្ធ។
  • ជំហានបន្ទាប់ ត្រូវយកពងមាន់ទាំងអស់មកបកសំបក រួចដាក់ចូលក្នុងប្រអប់មួយ ហើយចាក់ទឹកសុីអុីវដែលបានលាយខាងលើចូលឲ្យលេចពងមាន់ រួចគ្របទុកចោលយ៉ាងតិច 4 ម៉ោងមុនយកមកពិសារ។ (បើចង់ឆ្ងាញ់ត្រូវទុកឲ្យបាន 1-2 យប់)។