Join Our Telegram Channel
Ingredients
ពងមាន់ ៥គ្រាប់
ការ៉ុត ២ស្លាបព្រាបាយ
ស្លឹកខ្ទឹម ២ស្លាបព្រាបាយ
ទឹកត្រី កន្លះស្លាបព្រាបាយ
អំបិល មួួយចឹប
ម្រេច មួយចឹប
ប្រេងឆា
Directions
- ដំបូងត្រូវហាន់ការ៉ុត និងស្លឹកខ្ទឹមជាដុំតូចៗ
- រួចត្រូវក្រឡុងពងមាន់ចំនួន 5 គ្រាប់ចូលគ្នាឲ្យបែក រួចហើយទើបដាក់ការ៉ុត និងស្លឹកខ្ទឹមដែលយើងបានហាន់ហើយចូលជាមួយពងមាន់ រួចដាក់គ្រឿងផ្សំដូចជាទឹកត្រី អំបិល និងម្រេច រួចច្របល់ចូលគ្នាឲ្យសព្ធ។
- យើងប្រើខ្ទះជ្រុង ដាក់ប្រេងឆា និងដាក់ភ្លើងខ្សោយៗ បន្ទាប់មកត្រូវចាក់ពងមាន់ចូលក្នុងបរិមាណសមល្មម កុំឲ្យក្រាស់ពេក
- នៅពេលបន្ទះពងមាន់ខាងក្រោមចាប់ផ្តើមស្ងួតបន្តិចហើយ យើងអាចរមូរវាចូលគ្នាបាន។ ក្រោយពេលមូរហើយ យើងចាប់ផ្តើមចាប់ពងមាន់បន្ថែមទៀត រួចរមូរវាបន្តទៀត រហូតទាល់តែអស់ពងមាន់ជាការស្រេច។
- ជាចុងក្រោយ បងប្អូនអាចហាន់វាជាកង់តូច ឬធំតាមតែចង់បាន រួចអាចទទួលទានបានហើយ។