របៀបធ្វើពងទាចំហុយសាច់ចិញ្រ្ចាំបំពងម្សៅ

Join Our Telegram Channel

Ingredients

  • ស៊ុត 3គ្រាប់

  • សាច់ជ្រូកចិញ្រ្ចាំ កន្លះកូនចានចង្កឹះ


  • ទឹកដោះគោកំប៉ុងសម្រាប់ចម្អិន (milk product for cooking and bakery) 15០ក្រាម

  • ស្លឹកខ្ទឹមហាន់ល្អិតៗ 1ស្លាបព្រាបាយ

  • ទឹកប្រេងខ្យង 1ស្លាបព្រាបាយ

  • ទឹកស៊ីអ៊ីវ 1ស្លាបព្រាកាហ្វេ

  • ម្រេចម៉ត់បន្តិច

  • គ្រឿងផ្សំទី2៖

  • ប្រេងសម្រាប់បំពង
    ម្សៅបំពង កន្លះកូនចាន
    ស៊ុត 1គ្រាប់ (សម្រាប់បំពង)
    ម្រេចម៉ត់បន្តិច
    ទឹកត្រជាក់បន្តិច
    ប្រេងសម្រាប់បំពង

Directions

  • លាយគ្រឿងផ្សំទី1
    គោះស៊ុតដាក់ចាន ដាក់ទឹកដោះគោចូល ដាក់ទឹកប្រេងខ្យង, ទឹកស៊ីអ៊ីវ, ម្រេចម៉ត់, ស្លឹកខ្ទឹម និងសាច់ចិញ្រ្ចាំចូលវាយច្របល់ចូលគ្នាឲ្យសព្វល្អ

  • បន្ទាប់មកយកទៅដាក់ចំហុយរយៈពេល 2០-3០នាទី
    ឆ្អិនហើយយកពងទាចំហុយនោះមកកាត់ជាដុំៗល្មមតាមចំណូលចិត្ត

  • លាយគ្រឿងផ្សំទី2
    យកម្សៅបំពងដាក់ចានគោះស៊ុតដាក់ចូល ដាក់ម្រេចម៉ត់ និងទឹកត្រជាក់ចូលបន្តិចលាយចូលគ្នាឲ្យសព្វ
    (កុំឲ្យវាវពេក)
  • បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ រួចយកពងទាដែលចំហុយហើយដាក់ប្រឡាក់ជាមួយម្សៅដែលលាយហើយចូលបំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្តជាការស្រេច
  • រួចរាល់ហើយ សូមពិសារដោយរីករាយ