របៀបធ្វើផាត់ថៃ

Join Our Telegram Channel

Ingredients

  • សាច់មាន់ ឬ គ្រឿងសមុទ្រ ​ 100ក្រាម

  • បង្គាក្រៀម (លាងអោយស្អាត មិនបាច់ត្រាំទឹកទេ) ​10ក្រាម

  • គុយទាវ 50ក្រាម

  • សណ្តែកដីលីង (បំបែក) 20ក្រាម

  • ខ្ទឹមក្រហម 10ក្រាម

  • ពងមាន់1-2គ្រាប់

  • ស្លឹកគុយឆាយ 25ក្រាម

  • សណ្តែកបណ្តុះ 50ក្រាម

  • ទឹកម្ទេស 1ស្លាបព្រាបាយ

  • ទឹកប៉េងប៉ោះ 1ស្លាបព្រាបាយ

  • ស្លឹកខ្ទឹម 2-3ដើម

  • ខ្ទឹមសចិញ្រ្ជាំ 2ស្លាបព្រាបាយ

  • ស្ករស 2ស្លាបព្រាបាយ

  • ទឹកត្រី 2ស្លាបព្រាកាហ្វេ

  • ម្រេចបន្តិច

  • ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ

  • ប្រេងខ្យង កន្លះស្លាបព្រាបាយ

  • ទឹកក្រូចឆ្មា 2ស្លាបព្រាបាយ

  • ខ្ទឹមក្រហម 2-3ដុំ

Directions

  • យកឆ្នាំងតូចល្មមដាក់ទឹកប្រហែល1កូនចានចង្កឹះ ស្ករស1ស្លាបព្រាបាយ ខ្ទឹមស ខ្ទឹមក្រហម ម្សៅឆាបន្តិច ទឹកត្រី ទឹកក្រូចឆ្មា​ចូលនឹងអំបិលបន្តិចលាយគ្នាអោយសព្វកូរមួយពុះជាការស្រេច
  • យកខ្ទះដាក់ប្រេងឆាចូលបន្ទាប់មកដាក់ខ្ទឹមសចូលឆាអោយឈ្ងុយ ហើយដាក់សាច់នឹងបង្គាក្រៀម​ បន្ទាប់មកដាក់គ្រឿងទេសចូលឆា2-3ត្រលប់ ដាក់ពងមាន់ចូល
  • បន្តឆាអោយឆ្អិនបន្តិចទើបដាក់សណ្តែកដីចូល​ រួចដាក់គុយទាវចូល រួចដាក់ខ្ទឹមក្រហម​​ ស្លឹកគុយឆាយ សណ្តែកបណ្តុះ ហើយឆាត្រលប់ចុះឡើងបន្តិចទៀតទើបដាក់ស្លឹកខ្ទឹមជាការស្រេច