របៀបធ្វើប្រហុកអាំងលើជ្រុញ

Join Our Telegram Channel

Ingredients

  • សាច់ជ្រូក3ជាន់

  • ប្រហុក

  • ក្រសាំង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស

  • ស្ករត្នោត ម្សៅស៊ុប ទឹកត្រីបន្តិច

  • បន្លែអន្លក់គ្រប់មុខតាមចំនូលចិត្ត

Directions

  • សាច់ជ្រូក ប្រហុក នឹងបន្លែផ្សេងៗត្រូវលាងទឹកអោយស្អាត
  • ហាន់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង អោយល្អិត
  • ប្រើជ្រុញតូចក៏បានធំក៏បានអោយតែល្មមជាមួយប្រហុកដែលបងប្អូនចង់ធ្វើតិចឬច្រើន
  • ចិញ្ច្រាំសាច់ជ្រូកអោយម៉ត់ រួចហើយចិញ្រ្ចាំប្រហុកម្តង(ប្រហុកដាក់តិចឬច្រើនតាមចំនូលចិត្ត) ពេលម៉ត់ហើយត្រូវដាក់គ្រឿងដែរហាន់រួចចូល បន្តចិញ្ច្រាំវាអោយម៉ត់ដូចគ្នា
  • បន្ទាប់មកត្រូវដាក់ក្រសាំង ម្ទេស ខ្ទឹមស ខ្ទឹមក្រហមចូលម្តង ចិញ្រ្ចាំវាអោយម៉ត់ហើយសព្វសាច់ចូលគ្នា
  • ចុងក្រោយដាក់គ្រឿងផ្សំចូល មានដូចជាស្ករត្នោតអោយច្រើនបន្តិច ម្សៅស៊ុបប្រហែលកន្លះស្លាបព្រាកាហ្វេ ទឹកត្រីប្រហែលមួយស្លាបព្រាកាហ្វេ (ដាក់ទឹកត្រីបន្តិចដើម្បីអោយឈ្ងុយ) ព្រោះប្រហុកប្រៃស្រាប់ហើយដូច្នេះយើងមិនចាំបាច់ប្រើអំបិលទេ
  • ត្រូវចិញ្ច្រាំសាច់អោយសស្អិតជាប់ជាមួយជ្រុញព្រោះយើងត្រូវយកវាទៅអាំងទាំងជ្រុញ។ ចិញ្ច្រាំវាអោយពេញសព្វលើជ្រុញរួចយកទៅអាំង
  • បើអាំងលើចង្រ្កានធ្យូងត្រូវចាំអោយភ្លើងឆេះសុះលែងមានផ្សែងសិន ហើយដាក់ភ្លើងតិចៗល្មមដើម្បីអោយឆ្អិនសព្វហើយមិនខ្លោច​។ ត្រូវដាក់អាំងផ្កាប់ប្រហុកចុះក្រោម ដាក់អាំងផ្កាប់លើចង្អើរអាំងត្រីក៏បាន
    (ជាធម្មតាមិនប្រើចង្អើរទេ)
  • បើសិនជាអាំងក្នុងចង្រ្កានអគ្គីសនីវិញគឺកាន់តែងាយស្រួល ព្រោះមិនចាបាច់ដាក់ផ្កាប់ចុះក្រោម
    ប្រើភ្លើងប្រហែល 140-170 រយះពេល60នាទី
  • ញ៉ាំផ្ទាប់ជាមួយអន្លក់ខ្ចីៗពិតជាឆ្ងាញ់ខ្លាំង