របៀបធ្វើប្រហុកគ្រឿងក្រសាំងខ្ចប់ស្លឹកចេក

Join Our Telegram Channel

Ingredients

  • ប្រហុក ៣-៤ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់

  • សាច់ជ្រូក ២០០ក្រាម ចិញ្ច្រាំឲ្យល្អិតតូចៗ

  • គល់ស្លឹកគ្រៃ ៣-៤ស្លាបព្រាបាយហាន់ស្តើងៗ

  • រំដេង ១ដុំហាន់

  • ក្រសាំង កន្លះកូនចាន ឆ្កឹះយកសាច់

  • ខ្ទឹមស ៥កំពឹសហាន់

  • ខ្ទឹមក្រហម ១ដុំហាន់

  • ស្ករស ១ស្លាបព្រាកាហ្វេ

  • ប៊ីចេង ចុងស្លាបព្រា

  • ម្ទេស តាមការចូលចិត្ត

  • ស្លឹកចេក និងក្រដាសអាលុយមីញ៉ូម

  • ដាក់ល្មៀតបន្តិច ប្រសិនបើចង់បានពណ៌

Directions

  • មុនដំបូងយកសាច់ជ្រូកមកដាក់ចិញ្ច្រាំ ជាមួយប្រហុក, ក្រសាំង, គល់ស្លឹកគ្រៃ, ខ្ទឹមស, ខ្ទឹមក្រហម, រំដេង, ម្ទេស, ស្ករស និងប៊ីចេងម្តងទៀតឲ្យម៉ត់ចូលគ្នា។
  • បន្ទាប់មកយកវាដាក់ខ្ទប់ជាមួយស្លឹកចេក រួចហើយខ្ទប់ជាមួយក្រដាសអាលុយម៉ញ៉ូមមួយជាន់ទៀតយកទៅដាក់ដុតឲ្យឆ្អិនជាការស្រេច៕