របៀបធ្វើប្រហុកខ្ទិះ

Join Our Telegram Channel

Ingredients

  • សាច់ជ្រូក3ជាន់ឬសាច់ជីឡាំង 700ក្រាម

  • ប្រហុកចិញ្រ្ចាំ កន្លះកូនចានចង្រ្កឹះ ប្រហែល 4-5ស្លាបព្រាបាយ

  • ខ្ទិះដូងដើម 1ចានចង្កឹះ ខ្ទិះចុងខ្លះទុកពេលរំងាស់សាច់

  • ម្ទេសឆ្អើរ ចិញ្ច្រាំម៉ត់ 2ស្លាបព្រាបាយ

  • គ្រឿងគល់ស្លឹកគ្រៃបុក ប្រហែលកន្លះចានចង្កឹះ

  • ត្រប់ពុតញោង​ 300ក្រាម

  • ស្លឹកក្រូចសើច 4-5សន្លឹក ហាន់ជាសសៃល្អិតៗ

  • ម្ទេសស្រស់ ថែមតាមចំនូលចិត្ត

  • ខ្ទឹមចិញ្រ្ចាំ ដាក់បុកជាមួយគ្រឿងគល់ស្លឹកគ្រៃ

  • ស្ករត្នោត 2-3ស្លាបព្រាបាយ

  • ទឹកត្រី 2ស្លាបព្រាបាយ

  • ម្សៅស៊ុប កន្លះស្លាបព្រាបាយ

  • អំពិលទុំ តិចច្រើនតាមចំនូលចិត្ត

  • បន្លែអន្លក់ មានដូចជាត្រសក់ ស្ពៃក្តោប ពពាត ត្រប់ សណ្តែកគួរ​ នឹងបន្លែផ្សេងទៀតតាមចំនូលចិត្ត

Directions

  • លីងត្រប់ពុតលំញង អោយឆ្អិន។ ដាក់ភ្លើងតិចៗ កូរអោយជាប់ កុំអោយខ្លោច
  • ដាក់ខ្ទះអោយក្តៅ ចាក់ខ្ទិះដើមចូល​ កូរវាអោយឈ្ងុយហើយឡើងប្រេង
  • បន្ទាប់មកចាក់ម្ទេសឆាចូល កូរឆាវាអោយយូបន្តិច ពេលក្រហមហើយឈ្ងុយទើបចាក់គ្រឿងបុកចូលមួយទៀត។ឆាត្រលប់ទៅត្រលប់មក រួចទើបដាក់ប្រហុកចូល កូរមួយត្រលប់ទើបដាក់ស្ករចូល
  • កូរស្ករអោយឈ្ងុយហើយឡើងពងអង្រ្កង ទើបដាក់ទឹកត្រីនឹងម្សៅស៊ុបចូល។ដាក់សាច់ជ្រូកចូល ឆារហូតដល់ឆ្អិនសាច់ ថែមខ្ទិះដូងចុងបន្តិចដើម្បីកុំអោយខ្លោច
  • ពេលសាច់ឆ្អិនដាក់ត្រប់នឹងម្ទេសស្រស់ ស្លឹកក្រូចសើចនឹងអំពិលទុំចូល។ ភ្លក្សរសជាតិតាមការចំនូលចិត្ត
  • ថែមខ្ទិះចុងម្តងបន្តិចៗ អោយឆ្អិនសាច់ល្អនឹងកុំអោយខ្លោចខ្ទះ។ ប្រហុកខ្ទិះមិនត្រូវធ្វើរាវទេ