របៀបធ្វើប្រហិតត្រីចៀន

Join Our Telegram Channel

Ingredients

  • សាច់ត្រីស្លាត 6០០ក្រាម

  • ម្រេច​កន្លះស្លាបព្រាកាហ្វេ

  • អំបិល បន្តិច

  • ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ

  • ទឹកត្រី កន្លះ​ស្លាបព្រាបាយ

  • ស្ករស ជិត1ស្លាបព្រាបាយ

  • ខ្ទឹមសចិញ្ច្រាំ 1កំពឹស

  • ស៊ុត 1គ្រាប់

  • ម្សៅមី 2ស្លាបព្រាបាយ

  • ស្លឹកខ្ទឹម 3-4ដើមហាន់តូចៗល្មម

  • ប្រេងឆា 1ចាន​ (ទុកបំពង)

Directions

  • ជា​ដំ​បូង​យក​សាច់​ត្រី​មក​​លាយជា​មួយ​​គ្រឿង​មាន​ដូច​ជា​ អំបិល​, ម្រេច, ទឹកត្រី, ម្សៅ​ស៊ុប​, ស្ករស, ខ្ទឹមស, ម្សៅ​មី​, ស្លឹកខ្ទឹម​ និងគោះ​ស៊ុត​ដាក់
  • បន្ទាប់​ពី​នោះ​​មក​ត្រូវ​​​​​​ច្របល់​វា​បញ្ចូល​គ្នា​ វ៉ៃឲ្យសាច់​ត្រីអោយម៉ដ្ឋ​និង​ចូលជាតិ​​​គ្នា​បាន​សព្វ​ល្អ
  • ដាក់​ប្រេង​ឆា​ចូល​​ក្នុង​ខ្ទះ​ឲ្យក្តៅ​ បន្ទាប់​មក​យក​សាច់​ត្រី​ដែល​បាន​ដាក់​គ្រឿង​ចូល​រួច​រាល់​ហើយ​ធ្វើ​ជា​ដុំ​រាង​សំប៉ែត​តូច​ៗ​ល្មម​តាម​ដែល​ចង់​បាន​ រួច​ហើយ​ដាក់​ចូល​ទៅ​ក្នុង​ខ្ទះដែល​កំពុង​ក្តៅ​នោះ
  • ធ្វើ​បន្ត​បន្ទាប់​រហូត​ទាល់​តែ​អស់​ ​ហើយ​នៅ​ចាំ​មើល​ធ្វើ​ការ​ត្រ​ឡប់​រហូត​ទាល់​តែ​ឆ្អិន​​ទើប​ស្រង់​​ដាក់​វា​ឲ្យ​ស្រកប្រេង
  • ជ្រលក់ជាមួយទឹកសៀង ឬញាំជាមួយជ្រក់ល្ហុងកាន់តែឆ្ងាញ់