របៀបធ្វើបុកខ្យងពិសេស

Join Our Telegram Channel

Ingredients

  • ខ្យងស្ងោរ 1,5គីឡូ

  • ប៉េងប៉ោះ 6-7ផ្លែ ចិតជាចំណិត

  • សណ្តែកកួរ 4-5កួរ កាត់ខ្លីៗ

  • ជីរណា កាត់ខ្លីៗ

  • ម្ទេសក្រៀម 7-8ផ្លែ (ដាក់ឬមិនដាក់ក៏បាន) 

  • ម្ទេសស្រស់ 10-15ផ្លែ

  • ខ្ទឹម 5-6កំពឹស

  • ក្រូចឆ្មារ 3-4ផ្លែ

  • ទឹកកាពិ 4ស្លាបព្រាបាយ

  • ទឹកត្រី 2ស្លាបព្រាបាយ

  • ស្ករ 1ស្លាបព្រាបាយ

Directions

  • ខ្យងយើងត្រូវលាងអោយស្អាត ពីព្រោះយើងត្រូវយកវាទៅកូរច្របល់គ្នាជាមួយគ្រឿង
    ដើម្បីលាងខ្យងអោយស្អាត បងប្អូនត្រូវត្រាំខ្យងជាមួយទឹកអំបិល ឬដាក់់ត្រាំទឹកលាយជាមួយម្ទេស ឬលាយជាមួយទឹកក្រូចឆ្មាក៏បាន។ឬធ្វើវិធីផ្សេងក៏បាន ធ្វើយ៉ាងណាអោយតែប្រាកដថាខ្យងស្អាតហើយអស់ដី
  • យកត្បាល់ដាក់ខ្ទឹមស ម្ទេសក្រៀម និងម្ទេសស្រស់បុកចូលគ្នា រួចដាក់ទឹកកាពិ ទឹកត្រី ស្ករ និងច្របាច់ក្រូចឆ្មារចូល កូរឲ្យសព្វ ភ្លក្សរសជាតិតាមការចូលចិត្ត
  • បន្ទាប់មកដាក់ប៉េងប៉ោះ សណ្តែកកួរនិងខ្យងចូល ច្របល់ឲ្យសព្វរួចដាក់ជីររណាចូលច្របល់ចូលគ្នាម្តងទៀត ហើយដួសដាក់ចានជាការស្រេច