Join Our Telegram Channel
Ingredients
សាច់ជ្រូកជីឡាំងយកជាប់ខ្លាញ់ កន្លះគីឡូ
ពងមាន់ 4គ្រាប់
ស្លឹកខ្ទឹម 2-3ដើម
សាច់ជ្រូកជាប់ខ្លាញ់ចិញ្ច្រាំកន្លះខាំ
ត្រសក់
ការ៉ុត
ខ្ទឹមក្រហម ខ្ទឹមសរ
ក្រូចឆ្មារ
អំបិល
ម្សៅស៊ុប
ស្ករត្នោត
ប្រេងខ្យង
ទឹកដោះគោឆៅកន្លះកូនចាន
ប្រេងអូលីវ
Directions
- របៀបប្រឡាក់សាច់
យកសាច់ប្រលះស្តើងៗ ប្រឡាក់ប្រេងខ្យង ម្សៅស៊ុប ស្ករត្នោត ទុកចោលមួយយប់ - របៀបធ្វើជ្រក់
ចិតត្រសក់នឹងការ៉ុតដាក់អំបិល ស្ករ នឹងក្រូចឆ្មារភ្លក្សរសជាតិល្មមជូរប្រៃផ្អែមច្របាច់តិចៗឲចូលជាតិ ដាក់ខ្ទឹមសរចិញ្ច្រាំចំណែកខ្ទឹមក្រហមហាន់ស្តើងៗហើយយកទៅទុកក្នុងទូរទឹកកឲត្រជាក់មួយយប់ - របៀបចៀនសាច់អោយទន់ហើយឆ្ងាញ់មានជាតិ
ចាក់ប្រេងអូលីវចូលប្រហែលកន្លះកូនចានចង្កឹះដាក់ឲក្តៅចៀនសាច់បានមួយត្រលប់ ហើយចាក់ទឹកដោះគោចូលរំងាស់ភ្លើងល្មមៗតិចៗទាល់តែដាច់ទឹកនៅសល់តែប្រេងត្រលប់សាច់ឲក្រហមឆ្ងុយ ទើបលើកសាច់ឡើងទុកមួយឡែកធ្វើបែបនេះសាច់ទន់ហើយឆ្ងុយមានជាតិ - របៀបធ្វើទឹកខ្លាញ់បាយ
ទឹកប្រេងដែរចៀនសាច់សល់យើងយកមកឆាជាមួយខ្ទឹមសរឲឆ្ងុយទើបចាក់សាច់ជ្រូកចិញ្ច្រាំនឹងស្បែកជ្រូកយើងចូលអោយឆ្អិន។ដាក់ប្រេងខ្យង ម្សៅស៊ុប ស្ករ រំងាស់បន្តិច យើងគោះពងទាវ៉ៃឲសប់ លាយទឹកបន្តិចប្រហែល 3ស្លាព្រាចូលជាមួយពងទាចាក់ចូលសាច់ឆាម្តងបន្តិចៗ កូរបន្តើរចាក់ចូលបន្តើរ ឆាមួយត្រលប់ បិតភ្លើងទើបចាក់ស្លឹកខ្ទឹមចូល - ចៀនពងទាស្តើងៗមិនបាច់ដាក់គ្រឿងហាន់សាច់ជ្រូក នឹងរៀបបាយស្រូបទឹកខ្លាញ់ដាក់ជ្រក់ជាការស្រេច
- គ្រឿងលៃលកតាមចូលចិត្ត ហាមធ្វើប្រៃដោយសារយើងញាំជាមួយសាច់ផងទឹកខ្លាញ់ផង នឹងជ្រក់ផងបងប្អូនអាចថែមថយទឹកសុីអុីវបានតាមចំណង់ចំណូលចិត្ត