របៀបធ្វើបាយឆាសាច់ក្រក

Join Our Telegram Channel

Ingredients

  • សាច់ក្រក 2-3 តាមចំនូលចិត្ត

  • ពងទា 2គ្រាប់

  • បាយស 2ចានចង្កឹះ ដាំអោយស្រួយ

  • ស្លឹកខ្ទឹម 2-3គល់

  • ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ

  • អំបិល កន្លះស្លាបព្រាកាហ្វេ

  • ស្ករស កន្លះស្លាបព្រាបាយ

  • ទឹកសុីអុីវ 1ស្លាបព្រាកាហ្វេ

  • ម្រេចម៉ដ្ធ 1ស្លាបព្រាកាហ្វេ

  • ប្រេងឆា

Directions

  • សាច់ក្រកហាន់ជាបន្ទះស្តើងៗ ឬហាន់ជាកូនដុំតូចៗតាមចំនូលចិត្ត
  • ចាក់ប្រេងឆាចូលអោយក្ដៅហើយដាក់សាច់ក្រកឆាអោយឆ្អិនល្អ រួចដួសទុកមួយឡែកសិន
  • បន្ទាប់មកគោះពងទាឆាបំបែកវាអោយឆ្អិន ហើយវៀសវាទៅខាងខ្ទះសិន
  • ដាក់បំពងខ្ទឹមអោយឈ្ងុយហើយយើងចាក់បាយចូល ឆាត្រលប់ទៅត្រលប់មករួចហើយវៀសពងទាចូលមកវិញនឹងចាក់សាច់ក្រកចូលផងដែរ
  • បន្ទាប់មកដាក់ស្ករអំបិល ទឹកសុីអុីវចូល រសជាតិផ្សំតាមចំណង់ចំនូលចិត្តតែកុំដាក់ប្រៃពេកព្រោះសាច់ក្រកប្រៃរួចហើយ
  • ដាក់ស្លឹកខ្ទឹមនឹងម្រេចចូលជាការស្រេច