របៀបធ្វើបាយឆាយ៉ាងចូវ

Join Our Telegram Channel

Ingredients

  • សាច់ក្រក 2 ដុំ

  • បាយស្រួយ 1 កូនចានចង្កឹះ

  • ពងមាន់ 1 គ្រាប់

  • សណ្តែកគួរ នឹងការ៉ុត

  • ស្ករ អំបិល ទឹកស៊ីអ៊ីវ ម្សៅស៊ុប ប្រេងខ្យង

  • ខ្ទឹមសចិញ្ច្រាំលាយជាមួយម្ទេស

Directions

  • សាច់ក្រកត្រូវហាន់ជាដុំតូចៗ
  • ការ៉ុតនឹងសណ្តែកគួរហាន់អោយតូចល្អិតៗ
  • ដាក់ដាំខ្ទះអោយក្តៅរួចចាក់ខ្ទឹមសនឹងម្ទេសចូល ឆាអោយឈ្ងុយហើយចាក់សាច់ក្រកចូល
  • ឆាសាច់ក្រកអោយឆ្អិនសិន ទើបចាក់ពងមាន់ចូលហើយឆាអោយឆ្អិន (កុំភ្លេចបើកភ្លើងអោយខ្លាំង)
  • បន្ទាប់មកចាក់បាយសចូល (បាយត្រូវដាំអោយស្រួយ) ឆាបាយអោយស្ងួតសិនទើបដាក់គ្រឿងចូល
  • ភ្លក្សរសជាតិតាមចំនូលចិត្តទើបដាក់បន្លែចូលតាមក្រោយជាការស្រេច