របៀបធ្វើបាយឆាម្នាស់

Join Our Telegram Channel

Ingredients


  • បាយ 1ចានល្មម,ដាំអោយស្រួយ

  • បង្គា 2០០ក្រាម (បកសំបក)

  • ម្នាស់ 1០០ក្រាមកាត់ជាដុំតូចៗល្មម

  • ការ៉ុតហាន់តូចៗ កន្លះកូនចានចង្កឹះ

  • ខ្ទឹមចិញ្រ្ចាំ 1ស្លាបព្រាបាយ, ស៊ុត 1គ្រាប់

  • ប្រេងខ្យង 1ស្លាបព្រាបាយ

  • ទឹកត្រី 1ស្លាបព្រាបាយ

  • គ្រាប់ស្វាយចន្ទី និងដំណាប់ទំពាំងបាយជូរ (ដាក់តាមចំណូលចិត្ត ឬមិនដាក់ក៏បាន)

  • ស្លឹកខ្ទឹមហាន់អោយល្អិត

Directions

  • ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ហើយគោះស៊ុតដាក់ចូលឆាច្របល់ចូលគ្នា រួចដាក់បង្គាចូលឆាឲ្យឆ្អិន។

  • បន្ទាប់មកដាក់ការ៉ុតឆាមួយត្រលប់រួចដាក់បាយចូល ឆាច្របល់ចូលគ្នាហើយដាក់ដំណាប់ទំពាំងបាយជូរ ដាក់ប្រេងខ្យង និងទឹកត្រីឆាច្របល់ចូលគ្នាឲ្យសព្វ។
  • ចុងក្រោយដាក់ម្នាស់ចូលឆាច្របល់ 4-5ត្រលប់ ហើយដាក់គ្រាប់ស្វាយចន្ទី និងស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នាឆ្អិនហើយដួសដាក់ចានជាការស្រេច
  • ប្ឬច្កឹះសាច់ម្នាស់ចេញអោយស្អាត ហើយដាក់បាយឆាចូលទៅក្នុងម្នាស់ដូចក្នុងរូប