Join Our Telegram Channel
Ingredients
បាយស 1 ចានចង្កឹះ
បង្គា 200 ក្រាម
ពងមាន់ 1 គ្រាប់
សណ្តែកគួរ និងការ៉ុត
ស្ករ អំបិល ទឹកស៊ីអ៊ីវ ម្សៅស៊ុប ប្រេងខ្យង
ខ្ទឹមសចិញ្ច្រាំលាយជាមួយម្ទេស
Directions
- បកសំបកបង្គាហើយលាងទឹកអោយស្អាត រួចវះយកសសៃខ្មៅនៅលើខ្នងចេញ
- ការ៉ុត និងសណ្តែកគួរហាន់អោយតូចល្អិតៗ
- ដាក់ដាំខ្ទះអោយក្តៅរួចចាក់ខ្ទឹមសនឹងម្ទេសចូល ឆាអោយឈ្ងុយហើយចាក់ពងមាន់ចូល
- ឆាពងមាន់អោយឆ្អិនហើយទើបចាក់បង្គាចូល (កុំភ្លេចបើកភ្លើងអោយខ្លាំង)
- ពេលបង្គាឆ្អិន យើងចាក់បាយសចូល (បាយត្រូវដាំអោយស្រួយ) ឆាបាយអោយស្ងួតសិនទើបដាក់គ្រឿងចូល
- ភ្លក្សរសជាតិតាមចំនូលចិត្តទើបដាក់បន្លែចូលតាមក្រោយជាការស្រេច






