របៀបធ្វើបាយឆាត្រីខកំប៉ុង

Join Our Telegram Channel

Ingredients

  • បាយឆាត្រីខកំប៉ុង

  • ខ្ទឹមក្រហម 1 មើមធំ

  • ស្លឹកខ្ទឹម + ម្ទេស (តាមចំណូលចិត្ត)

  • ខ្ទឹមស 3 កំពឹស

  • ប្រេងឆា 2 ស្លាបព្រាបាយ

  • ត្រីខ 2 កំប៉ុង

  • បាយស 2 កូនចានចង្កឹះ

  • ទឹកត្រី 1 ស្លាបព្រាបាយ

  • ទឹកស៊ីអ៉ីវ 2 ស្លាបព្រាបាយ

  • ទឹកម្ទេស 2 ស្លាបព្រាបាយ

  • ស្ករ 2 ស្លាបព្រាកាហ្វេ

Directions

  • ជាដំបូងត្រូវហាន់សណ្តែកគួរ ស្លឹកខ្ទឹម ខ្ទឹមក្រហម ខ្ទឹមស រួចទុកមួយឡែក
  • ដាក់ខ្ទះឲ្យក្តៅ ចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមសចិញ្ច្រាំចូល ឆាឲ្យវាឡើងពណ៌ក្រហម និងមានក្លិនឈ្ងុយ
  • បន្ទាប់មកត្រូវចាក់ត្រីខកំប៉ុងចូល រួចឆាវាថ្នមៗកុំឲ្យបែកសាច់ត្រីខ្លាំងពេក
  • ដាក់គ្រឿងផ្សំដូចជាទឹកត្រី ទឹកសុីអុីវ ទឹកម្ទេស និងស្ករស ហើយឆាវាចូលគ្នាឲ្យសព្វរហូតដល់ត្រីខរាងស្ងួតបន្តិច
  • រួចចាក់បាយស សណ្តែកគួរ និងខ្ទឹមក្រហមចូល ហើយឆាវាចូលគ្នាឲ្យសព្ធប៉ុន្មានត្រលប់រហូតដល់វាចូលជាតិគ្នា
  • ជាចុងក្រផយ ដួសបាយឆាដាក់ចាន និងចៀនពងមាន់មួយគ្រាប់ដាក់ពីលើជាការស្រេច។