Join Our Telegram Channel
Ingredients
សាច់ក្តាម 2រឺ3ខាំ តាមចំនូលចិត្ត
បាយ 2កូនចានចង្កឹះ (បាយដាំអោយស្រួយបន្តិច)
ស៊ុត 1គ្រាប់
ខ្ទឹមសចិញ្រ្ចាំ 1ស្លាបព្រាបាយ
ប្រេងឆា 2ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ 1ស្លាបកាហ្វេ
ស្ករស 2ស្លាបព្រាកាហ្វេ
ម្សៅស៊ុប 1ស្លាបព្រា
ម្រេចម៉ត់ 1ស្លាបព្រាកាហ្វេ
ស្លឹមខ្ទឹមហាន់តូចៗ 1ស្លាបព្រាបាយ
Directions
- ដាំខ្ទះអោយក្តៅរួចដាក់ប្រេងឆាចូល ដាក់ខ្ទឹមសចូលរំលីងឲ្យឈ្ងុយ រួចគោះស៊ុតដាក់ចូល តែកុំទាន់កូរវាភ្លាមអី ទុកវាអោយឆ្អិនបន្តិចចាំកូរដើម្បីកុំអោយវាអៀចស្អិតជាមួយបាយ បន្ទាប់មកទៀតដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វហើយស្ងួតល្អ
- បន្ទាប់មកដាក់ទឹកស៊ីអ៊ីវ ស្ករស ម្សៅស៊ុបនិងម្រេចម៉ត់ចូលឆាច្របល់ឲ្យសព្វ រួចដាក់សាច់ក្តាម និងស្លឹមខ្ទឹមហាន់ចូល ឆាច្របល់តិចៗចូលគ្នា (ដើម្បីកុំឲ្យបែកសាច់ក្តាម) ឆ្អិនហើយដួសដាក់ចានជាការស្រេច
- បាយឆាគួរតែធ្វើអោយសាបបន្តិចហើយញាំជាមួយទឹកត្រីបុកគឺកាន់តែឆ្ងាញ់ថែមមួយកំរិតទៀត
- រួចរាល់ហើយចា? សូមពិសារដោយរីករាយ!






