Join Our Telegram Channel
Ingredients
ជើងជ្រូក
ខ្ទឹមក្រហមមួយមើម
ឆៃប៉ូវ
មឹកក្រៀម + បង្គារក្រៀម
ផ្សិតចំបើង
ប្រហិត
អំបិល
ស្ករស
ទឹកត្រី
ប៊ីចេង
ស្លឹកខ្ទឹម + ខ្ទឹមលីង
Directions
- ជាដំបូង ត្រូវយើងជើងជ្រូកទៅស្រុះជាមួយទឹកក្តៅរយៈពេល 5នាទី ដើម្បីឲ្យវាចេញជាតិឆ្អាប បន្ទាប់មកស្រង់វាចេញ រួចចាក់ទឹកកខ្វក់ចោល។
- ដាំទឹកថ្មីឲ្យពុះ រួចដាក់ខ្ទឹមក្រហមមួយមើម ឆៃប៉ូវ មឹកក្រៀម បង្គារក្រៀម និងអំបិលមួយស្លាបព្រា
- បន្ទាប់មកចាក់ជើងជ្រូកដែលបានស្រុះហើយចូល (ពេលទឹកសម្លឡើងពពុះ យើងត្រូវដួសវាចេញឲ្យស្អាត) រួចដាក់ផ្សិតចំបើងចូល
- ដាក់គ្រឿងផ្សំដូចជាអំបិល ស្ករស ទឹកត្រី ប៊ីចេង ភ្លក់មើលឲ្យល្មម រួចដាក់ប្រហិត (តាមចូលចិត្ត)
- នៅពេលសម្លពុះហើយ យើងត្រូវដាក់ម្សៅបាញ់កាញ់ចូល
- ចុងក្រោយ អាចរោយស្លឹកខ្ទឹម និងខ្ទឹមលីងចូលជាការស្រេច។