Join Our Telegram Channel
Ingredients
សាច់ជ្រូកជាប់ខ្លាញ់
គ្រឿងក្នុងជ្រូក (ថ្លើម ពោះវៀនខ្ចី បើចូលចិត្តឈាមក៏អាចដាក់តាមដែរចូលចិត្ត)
ស្លឹកខ្ទឹម
ជីអាណា
សណ្តែកបណ្តុះ
ឡតស
ស្ករ
ប៊ីចេង
ទឹកត្រី
ទឹកស៊ីវអុីវ
ម្រិច
សៀង
ខ្ទឹមស ហាន់ល្អិតៗ
អង្ករ
ទឹកម្ទេស
Directions
- យកឆ្នាំងតាមតម្រូវការលាងអោយស្អាត ដាក់ភ្លើង(អុស ឬហ្គាស) រួចហើយចាក់ខ្លាញ់បន្តិចដើម្បីបំពងខ្ទឹម អោយឈ្ងុយហើយក្រឡាត់ល្មម ។
- ចាក់ទឹកតាមតម្រូវការរបស់អ្នក ពេលទឹកពុះ បង់គ្រឿង មាន ៖ទឹកត្រី ស្ករសប៊ីចេង ទឹកស៊ីវអុីវ រួចបង់សាច់ ឬគ្រឿងក្នុងជ្រូកដែលត្រៀមទុក ចូលអោយឆ្អិន ហើយភ្លក់រសជាតិដែលអ្នកចូលចិត្ត។
- ពេលសាច់ឬគ្រឿងក្នុងជ្រូកឆ្អិនហើយ ស្រង់ចេញហើយទើបចាក់អង្ករ (អង្ករ៖យកអង្ករទៅលាងអោយ ស្អាតហើយទុកអោយស្រស់ទឹក រួចហើយយកខ្ទឹមសដែលចិញ្ចាំល្អិតៗមកបំពង់អោយឈ្ងុយ ដួសខ្ទឹមដែលបំពង់ ហើយទុកខ្លះ យកទៅរោយលើបបរ ដើម្បីអោយបបរមានក្លិនឈ្ងុយ ហើយចាក់អង្ករបំពង់ជាមួយខ្ទឹមបន្តិច តាមដែលចូលចិត្ត) រួចចាក់អង្ករចូលក្នុងឆ្នាំងរង់ចាំរហូតដល់ពេលអង្កររីកល្មម ។
- ហាន់ស្លឹកខ្ទឹម និងជីអាណា ល្អិតៗ សៀងចិញ្ចាំបន្តិច ហាន់សាច់ឬគ្រឿងក្នុង (ថ្លើម និងពោះវៀនខ្ចី) ត្រៀមចានគោម រួចដាក់សណ្តែកបណ្តុះ សាច់គ្រឿងក្នុងដែលត្រៀមរួចជាស្រាច់ …៕ល៕
- ហើយដួសបបរ ដែលឆ្អិនហើយដាក់ចានតាមដោយ សៀង ទឹកម្ទេស ស្លឹកខ្ទឹម ជីអាណា (ដាក់តាមតម្រូវការរបស់អ្នក) រួចហើយនាំគ្នាហូប ជាការរួចស្រេច។