របៀបធ្វើបង្គាលីងប្រៃផ្អែម

Join Our Telegram Channel

Ingredients

  • បង្គាប្រហែលកន្លះគីឡូ

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង

  • ខ្ទឹមសចិញ្ច្រាំ

  • ស្លឹកខ្ទឹមហាន់ល្អិតៗ

Directions

  • បង្គាត្រូវកាត់ក្បាលនឹងកាត់ព្រុយរួចលាងទឹកអោយស្អាត
  • ដាក់ខ្ទះអោយក្តៅរួចចាក់ប្រេងឆានឹងខ្ទឹមចិញ្ច្រាំចូល លីងខ្ទឹមអោយក្រហមសិនទើបដាក់គ្រឿងផ្សំចូលតាមក្រោយ
  • ភ្លក្សរសជាតិតាមចំនូលចិត្ត តែមុខម្ហប​នេះត្រូវប្រើទឹកត្រី ស្ករ នឹងប្រេងខ្យងអោយចាស់បន្តិចព្រោះវាត្រូវមានរសជាតិប្រៃផ្អែម
  • បន្ទាប់ពីភ្លក្សរសជាតិសមល្មមហើយ យើងចាក់បង្គាចូល ឆាត្រលប់ទៅត្រលប់មកអោយចូលគ្រឿងសព្វល្អប្រហែល2-3នាទី (ត្រូវបើកភ្លើងអោយខ្លាំងហើយកុំឆាយូពេកព្រោះវាធ្វើអោយសាច់បង្គាស្វិតជាប់សំបក) ជាការស្រេច
  • ពេលដួសដាក់ចានកុំភ្លេចរោយស្លឹកខ្ទឹមពីលើ