Join Our Telegram Channel
Ingredients
បង្គា 1គីឡូ
ប្រេងខ្យង
ស្ករ
អំបិល
ម្សៅស៊ុប
គ្រឿងសំរាប់បុកទឹកត្រីកោះកុង
គ្រឿងសំរាប់បុកអំបិលម្ទេស
Directions
- បង្គារលាងទឹកអោយស្អាតហើយទុកអោយស្រក់ទឹកអស់
- បុកអំបិលម្ទេសសំរាប់ប្រលាក់បង្គារ កុំភ្លេចដាក់ប្រេងខ្យងចូលផងតែមិនត្រូវដាក់អំបិលប្រៃពេកទេ ព្រោះយើងត្រូវញាំជាមួយទឹកជ្រលក់ទៀត
- បង្គារបងប្អូនអាចដោតចង្កាក់រឺមិនដោតក៏បាន តាមចំនូលចិត្ត។បើសិនជាដោតចង្កាក់ ពេលដោយរួចហើយយើងត្រូវយកជក់ជ្រលក់ជាមួយអំបិលម្ទេសមកលាបពីលើវាហើយយកទៅអាំង
- បើសិនជាមិនដោយចង្កាក់ទេ គឺងាយស្រួលធ្វើមែនទែន គ្រាន់តែចាក់អំបិលម្ទេសក្រឡុកជាមួយបង្គារហើយយកទៅអាំងជាការស្រេច
- ពេលអាំងកុំទុកលើភ្លើងយូពេកព្រះវាធ្វើអោយសាច់បង្គារក្រៀមជាប់ជាមួយសំបក ញាំលែងឆ្ងាញ់ហើយ
- សំរាប់ទឹកជ្រលក់អាចញាំជាមួយទឹកត្រីកោះកុងរឺអំបិលម្រេចក្រូចឆ្មាទៅតាមចំនូលចិត្ត
- រឺឯរបៀបធ្វើទឹកជ្រលក់វិញខ្ញុំក៏បានសសរសេររួចហើយដែរ បងប្អូនអាចចូលទៅឆែកមើលបាន