Join Our Telegram Channel
Ingredients
បង្គា 500ក្រាម
ខួរបង្គា (បើកមាន) 2ស្លាបព្រាបាយ បើគ្មានទេយើងជំនួសដោយពងមាន់មួយគ្រាប់ក៏បាន
ខ្ទឹមចិញ្រ្ចាំ 1ស្លាបព្រាបាយ
ប្រេងខ្យង 1ស្លាបព្រាបាយ
ទឹកប៉េងប៉ោះ កន្លះស្លាបព្រាបាយ
ស្ករ 1ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
ពងមាន់ 1គ្រាប់
Directions
- ដាក់ខ្ទះអោយក្តៅហើយចាក់ប្រេងឆាចូល រួចដាក់ខ្ទឹមចិញ្ច្រាំចូល លីងវាឲ្យឈ្ងុយ រួចដាក់ខួរបង្គាឆាចូលគ្នាបើសិនជាគ្មានខួរបង្គារទេ យើងដាក់បង្គារចូលតែម្តង រួចហើយដាក់ពងមាន់មួយគ្រាប់ (ពងមាន់មួយគ្រាប់គោះដាក់ចានកូរអោយសព្វហើយចាក់ចូល)
- ឆាច្របល់ចូលគ្នាឲ្យឆ្អិនបន្តិច រួចដាក់អំបិល ស្ករ ប្រេងខ្យង ម្សៅស៊ុប ទឹកប៉េងប៉ោះបន្តិច ទឹកស៊ីអ៊ីវ និងម្រេចម៉ត់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ពេលនេះបង្គាឆាយើងឡើងខាប់ល្អណាស់ហើយមានពណ៍ក្រហមស្រស់ ចំណែករសជាតគឺឆ្ងាញ់ខ្លាំងមែនទែន ?
- មុខម្ហូបមួយមុខនេះពិតជាងាយស្រួលធ្វើខ្លាំងមែនទែន វាល្អសំរាប់អ្នកដែររវល់ច្រើនមិនសូវមានពេលចំអិនអារហារ ព្រោះវាចំនាយពេលធ្វើប្រហែល15នាទីតែប៉ុណ្ណោះ






