Join Our Telegram Channel
Ingredients
បង្គា 300ក្រាម
ខ្ទឹមបារាំង 1-2ផ្លែ
ស្លឹកខ្ទឹម
ខ្ទឹមសចិញ្ច្រាំ
ទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យង អំបិល ម្សៅស៊ុប
Directions
- បង្គាបកសំបកក៏បានឬគ្រាន់តែវះខ្នងអោយស្អាតក៏បាន។ ខ្ទឹមបារាំងហាន់ដុំៗធម្មតា
- ដាក់ខ្ទះអោយក្តៅ លីងខ្ទឹមអោយឈ្ងុយហើយដាក់គ្រឿងផ្សំចូល មានដូចជា អំបិល ទឹកស៊ីអ៊ីវ ស្ករ ម្សៅស៊ុប ប្រេងខ្យង ឆាគ្រឿងចូលគ្នាអោយឈ្ងុយហើយរសជាតិសមល្មមហើយទើបចាក់បង្គាចូលតាមក្រោយ
- ឆាត្រលប់បង្គាប្រហែល2-3នាទីទើបដាក់ខ្ទឹមបារាំងចូល។ ឆាអោយឆ្អិនបន្លែហើយដួសដាក់ចានជាការស្រេច