Join Our Telegram Channel
Ingredients
បង្គាស្រស់ ២០០ ក្រាម
មីសួរ ៥០ ក្រាម
ខ្ទឹមស ៥ ទៅ ៦ កម្ពឹស
ក្រូចឆ្មាមួយ ឬ ពីរចំណិត
ម្ទេសខ្ចី និងទុំ ២ ឬ ៣ ផ្លែ
ប្រេងសាឡាដ ៤ ស្លាបព្រាបាយ
ប៊ីចេង ១ ស្លាបព្រាកាហ្វេ
ស្លឹកជីវ៉ាន់ស៊ុយ
អំបិល ២ ស្លាបព្រាកាហ្វេ
ស្ករស ២ ស្លាបព្រាកាហ្វេ
ទឹកត្រី ៣ ស្លាបព្រាកាហ្វេ
Directions
- ជាដំបូងអ្នកត្រូធ្វើទឹកសម្រាប់ជំនួយរសជាតិជាមុនសិន។ ចំណែកវិធីធ្វើនោះគឺអ្នកគួរតែប្រើប្រេងសាឡាដចំនួន ៤ ស្លាព្រាបាយ បន្ទាប់មកបន្ថែមអំបិលមួយស្លាព្រាកាហ្វេ ខ្ទឹមសចិញ្ច្រាំ ព្រមទាំងប៊ីចេងកន្លះស្លាព្រាកាហ្វេ។
- ជាបន្ត បន្ថែមស្លឹកជីវ៉ាន់ស៊ុយដែលបានហាន់រួច ព្រមទាំងក្រូចឆ្មាមួយ ឬពីរចំណិតចូល បន្ទាប់មកកូរវាឲ្យចូលជាតិបានល្អភ្លក់មើលវារសជាតិរបស់វាគឺរាងភ្លែមៗបន្តិច។
- មីសួត្រូរត្រាំទឹកឲ្យរាងទន់បន្ទិចបន្ទាប់មកកាត់វាឲ្យខ្លីៗ ប្រវែងមួយតឹក បន្ទាប់មកយកទៅក្រាលលើចានរាបមួយ។
- បង្គាត្រូវពុះវាពីខ្នងមក ប៉ុន្តែមិនត្រូវឲ្យដាច់ពីគ្នានោះទេ បន្ទាប់មកលាងទឹកឲ្យស្អាត។
- បន្ទាប់មកយកបង្គាទៅក្រាលពីលើមីសួ តែត្រូវលាយកសាច់កណ្តាលមកក្រៅមើលទៅឃើញធំដំណាក់កាលបន្តមកទៀតអ្នកគួរយកទឹកជំនួយរសជាតិមកស្រោច និងលាបពីលើបង្គាឲ្យសព្វបន្ទាប់មកយកទៅចំហុយរងចាំរយះពេល ៥ នាទីរហូតដល់បង្គាឡើងពណ៌រាងក្រហម។
- របៀបធ្វើទឹកត្រីបុក
- ដើម្បីធ្វើទឹកត្រីបុកជាដំបូង អ្នកត្រូវបុកម្ទេសឲ្យម៉ត់ជាមុនសិន។ បន្ទាប់មកទៀត ចិញ្ច្រាំខ្ទឹមសឲ្យម៉ត់ចំនួន ២ ទៅ ៣ កំពឹស។
- ប្រើទឹកត្រីចំនួន ៣ ស្លាបព្រាបាយចាក់ចូលក្នុងកូនចានមួយ បន្ទាប់មកបន្ថែមម្ទេសទាំងខ្ទឹមចិញ្ច្រាំចូល។
- បន្ទាប់មកបន្ថែមអំបិលមួយស្លាព្រាកាហ្វេ ស្ករស ២ ស្លាព្រាកាហ្វេ ប៊ីចេងកន្លះស្លាព្រាកាហ្វេចូល កូរឲ្យចូលជាតិគ្នាជាការស្រេច៕