របៀបធ្វើបង្គាកោះកុង

Join Our Telegram Channel

Ingredients

  • បង្គា

  • ខ្ទឹមស ខ្ទឹមក្រហម (ចិញ្ច្រាំអោយម៉ត់បន្តិច)

  • ម្ទេស (កុំចិញ្ច្រាំ តែត្រូវយកទៅបុកវិញ កុំអោយម៉ត់)

  • អំបិល ស្ករស ម្សៅស៊ុប ក្រូចឆ្មា ទឹកត្រី

  • ទឹកដោះគោខាប់ ជីអង្គាម ជីបន្លា

Directions

  • យកបង្គាមកបកអោយស្អាត ហើយកាត់តាមបណ្ដោយខ្លួនជាពីរ (កុំអោយដាច់ពីគ្នា) បន្ទាប់មកយកមករៀបដាក់ចាន ដែលត្រូវទទួលទាន អោយមើ់លទៅស្អាត រួចយកទៅដាក់ក្នុងទូរទឹកកក ទុកអោយត្រជាក់
  • ច្របាច់ទឹកក្រូចឆ្មាដាក់ចាន រួចដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេស (ទុកប្រហែល 10 នាទី ដើម្បីកុំអោយក្រពុលខ្ទឹម)
  • រួចដាក់អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប និងទឹកដោះគោខាប់បន្តិច រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ។
  • ពេលទទួលទាន ទើបយកបង្គាដែលយើងបានក្លាសេទុក យកមកស្រោចទឹកម្ទេសពីលើអោយសព្វ ហើយបន្ថែម ជីអង្គាម ជីបន្លាពីលើតិច លំអរ រួចជាការស្រេច។
  • មុខម្ហូបនេះត្រូវការប្រើម្ទេសច្រើនអោយហិរខ្លាំង ដើម្បីអោយបង្គាឆ្អិនល្អ