របៀបធ្វើបង្កាឆាផ្សិតចំបើង

Join Our Telegram Channel

Ingredients

  • បង្គា 500 ក្រាម

  • ផ្សិតចំបើង 500 ក្រាម

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង

  • ខ្ទឹមសចិញ្ច្រាំលាយជាមួយម្ទេស

Directions

  • បកសំបកបង្គាហើយ លាងទឹកអោយស្អាត រួចវះយកសសៃខ្មៅនៅលើខ្នងចេញ
  • ផ្សិតក៏ត្រូវលាងទឹក និងចិតក្បាលវាអោយស្អាតដែរ បើធំពុះវាជាពីរ
  • ដាក់ដាំខ្ទះអោយក្តៅ​រួចចាក់ខ្ទឹមនឹងម្ទេសចូល ឆាវាអោយឈ្ងុយទើបចាក់បង្គាចូលតាមក្រោយ
  • ឆាបង្គាអោយឆ្អិនសិន ទើបដាក់គ្រឿងផ្សំចូលតាមក្រោយ
  • ដាក់គ្រឿងមួយមុខបន្តិចៗរួចភ្លក្សរសជាតិសិន ចាំថែមថយគ្រឿងតាមចំនូលចិត្ត
  • ធ្វើបែបនេះយូៗទៅនឹងចាំដៃ ធ្វើម្ហូបឆ្ងាញ់គ្រប់មុខ
  • បើសិនជារសជាតិសមល្មមតាមការចូលចិត្តហើយ ត្រូវចាក់ផ្សិតចូល
  • ឆាផ្សិតអោយឆ្អិនហើយដួសដាក់ចានជាការស្រេច