របៀបធ្វើបង្កងឆាពងទាប្រៃ

Join Our Telegram Channel

Ingredients

  • បង្កង (1 គីឡូ)

  • ពងទាប្រៃ យកតែពណ៍ក្រហម 4 គ្រាប់

  • ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង

  • ខ្ទឹមសចិញ្ច្រាំលាយជាមួយម្ទេស

  • ស្លឹកខ្ទឹមហាន់ល្អិត

Directions

  • បង្កងត្រូវលាងទឹកអោយស្អាតហើយកាត់ព្រុយអោយស្អាតផង
  • ពងទាប្រៃត្រូវចិញ្ច្រាំអោយម៉ត់ ឬបុកក៏បាន (ក្រឡុកក៏បានអោយតែម៉ត់ល្អ)
  • ដាក់ដាំខ្ទះអោយក្តៅ រួចហើយបំពងខ្ទឹមអោយឈ្ងុយទើបចាក់បង្កងចូល
  • ឆាបង្កងអោយឆ្អិន ទើបដាក់ពងទាប្រៃចូល ឆាពងទាប្រៃអោយចូលគ្នាសព្វជាមួយបង្កងទើបដាក់គ្រឿងផ្សំផ្សេងទៀតចូល
  • ដោយសារយើងប្រើពងទាប្រៃ ដូច្នេះត្រូវដាក់អំបិលតែបន្តិចបានហើយ ស្ករដាក់ច្រើនល្មម 1 ស្លាបព្រាបាយ ឬ 1 ស្លាបព្រាបាយកន្លះ ម្សៅស៊ុប 1 ស្លាបព្រាកាហ្វេ ប្រេងខ្យង 1 ស្លាបព្រាបាយ ទឹកត្រីកន្លះស្លាបព្រាបាយ
  • ភ្លក្សរសជាតិតាមការចូលចិត្ត ហើយរោយស្លឹកខ្ទឹមពីលើជាការស្រេច