របៀបធ្វើនំរ៉ូទី

Join Our Telegram Channel

Ingredients

  • ម្សៅមី កន្លះគីឡូ

  • ពងមាន់ 2-3 គ្រាប់

  • ប៉័រ 1កំប៉ុង

  • ទឹកដោះគោខាប់ 1កំប៉ុង

  • អំបិល កន្លះស្លាបព្រាបាយ

  • មីឡូ 2-3កញ្ចប់ ឬ​ 1កែវ

  • ប្រេងឆា 1ចានគោម

Directions

  • លាយម្សៅមី នឹងប៉័រ1ស្លាបព្រារួចហើយដាក់អំបិលកន្លះស្លាបព្រាបាយចូល ពងមាន់2 នឹងទឹកបន្ដិច រួចច្របល់អោយសព្វ វ៉ៃម្សៅមីអោយស្វិតល្អ បន្ទាប់មកកាត់ដុំៗ ដាក់ចូលក្នុង ប្រអប់ប្រេងឆា រក្សាទុកក្នុងទូទឹកកក 3ម៉ោង
  • បន្ទាប់មកយកនំ 1ដុំមកតប់វាអោយសំប៉ែតរួចដាក់ចៀនជាមួយប៉័រ គោះពងមាន់1ពីលើផង។
  • លាយមីឡូនិងទឹកដោះគោខាប់ពីលើធ្វើអោយនំរ៉ូទីកាន់តែឆ្ងាញ់ ឬអាចដាក់ចេក ពោត តាមចំនូលចិត្ត