របៀបធ្វើនំបញ្ចុកស្រុះជើងជ្រូក

Join Our Telegram Channel

Ingredients

  • ជើងជ្រូក 7០០ក្រាម

  • សាច់ជ្រូកចិញ្ច្រាំ 3០០ក្រាម

  • ប្រហិតសាច់គោ 3០០​ក្រាម រឺប៉ាត់តេ 3០០ក្រាម (ដាក់ក៏បាន អត់ក៏បានតាម​ការចូលចិត្ត)

  • បង្គារក្រៀម 2ស្លាបព្រាបាយ (លាងទឹកឲ្យស្អាត ហើយចិញ្ច្រាំឲ្យម៉ត់)

  • ឈាមមាន់2-3ដុំ (ដាក់តាមការចូលចិត្ត)

  • តៅហ៊ូ 3ដុំ (កាត់ដុំៗហើយយកទៅបំពងរឺចៀន)​

  • សាច់ក្តាមម៉ត់ 1កែវ (អាចទិញបាននៅតាមផ្សារធម្មតា ឬផ្សារទំនើបរឺធ្វើក្តាមស្រែ)

  • ប៉េងប៉ោះទុំ 3ផ្លែ (កាត់ដុំៗជា 4-5ដុំ តាមទំហំរបស់ប៉េងប៉ោះ)

  • ខ្ទឹមបារាំង 1ចំហៀង

  • ខ្ទឹមស 9កំពឹស (ដំ 5កំពឹស និង ចិញ្ច្រាំ 4កំពិស)

  • អំបិល 3ស្លាបព្រាកាហ្វេ

  • ទឹកត្រី 3ស្លាបព្រាបាយ

  • ស្ករស​ 2ស្លាបព្រាបាយ

  • ទឹកប្រេងខ្យង កន្លះស្លាបព្រាបាយ

  • ពងមាន់ 2គ្រាប់

  • ម្សៅស៊ុប 2ស្លាបព្រាកាហ្វេ

  • បន្លែដាក់តាមចូលចិត្ត មានដូចជា​សណ្តែកបណ្តុះ ត្រកួន​ ត្រយ៉ូងចេក ស្លឹកគូឆាយ ជី​

  • នំបញ្ចុក​ ២គីឡូ

  • កាពិ ទឹកអំពិលទុំ និង ម្ទេសហាន់ សម្រាប់បន្ថែមរសជាតិ

Directions

  • លាងជើងជ្រូកកោសឲ្យស្អាត ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចស្រុះជើងជ្រូក ​បន្ទាប់មកស្រង់ជើងជ្រូកចេញ​រួចលាងជាមួយទឹកត្រជាក់ម្តងទៀតឲ្យបានស្អាត
  • ដាក់ឆ្នាំងដាំទឹកប្រហែល 3ទៅ4លីត្រ។ ទឹកពុះដាក់ជើងជ្រូកចូលរួច បង់អំបិលមួយស្លាបព្រាកាហ្វេ ខ្ទឹមសដំហើយ5កំពិស និងខ្ទឹមបារាំងចូល។ ដួសពពុះខ្មៅចេញពីទឹកស៊ុបដើម្បីឲ្យទឹកស៊ុបថ្លាល្អ។ រំងាស់ដោយបើកភ្លើងតិចល្មមៗចំនួន 25-30នាទី
  • យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយនឹងសាច់ក្តាមម៉ត់ បង្គាក្រៀមដែលចិញ្ច្រាំរួច គោះពងមាន់ពីរគ្រាប់ដាក់ រួចដាក់អំបិល2ស្លាព្រាកាហ្វេ ស្ករស1ស្លាបព្រាបាយ ទឹកប្រេងខ្យងកន្លះស្លាបព្រាបាយ និងទឹកត្រីកន្លះស្លាបព្រាបាយ រួចកូរចូលគ្នាឲ្យសព្វ ហើយទុកមួយអន្លើ
  • ដាក់ខ្ទះចាក់ប្រេងឆាបន្តិចចូលឲ្យក្តៅរួចដាក់ខ្ទឹមសលីងឲ្យឈ្ងុយ រួចដាក់ប៉េងប៉ោះចូល ឆាប្រហែល2នាទី រួចហើយចាក់ប៉េងប៉ោះដែលឆារួចចូលក្នុងឆ្នាំងទឹកស៊ុបជើងជ្រូក
  • ដាក់ខ្ទះ ចាក់ប្រេងឆាចូលបន្តិច ប្រេងឆាក្តៅចាក់សាច់ជ្រូកចិញ្ច្រាំដែលលាយរួចចូលក្នុងខ្ទះ ឆាវាឲ្យទៅជាដុំៗប្រហែលជា2-3នាទី (មិនចាំបាច់ឲ្យឆ្អិនទេ ឆាដើម្បីយកពណ៍ និងក្លិនឈ្ងុយប៉ុណ្ណោះ) រួចចាក់សាច់ដែលឆារួចនោះចូលក្នុងឆ្នាំងស៊ុបជើងជ្រូក
  • ដាក់ឈាមមាន់ តៅហ៊ូ ប្រហិតសាច់គោ និងប៉ាត់តេ ចូលក្នុងស៊ុប រួចបន្ថែមអំបិល1ស្លាព្រាកាហ្វេ ស្ករស2ស្លាបព្រាកាហ្វេ ទឹកត្រី2ស្លាបព្រាបាយ។ ភ្លក្សនិងថែមគ្រឿងទៅតាមការចូលចិត្ត
  • បងប្អូនអាចដាក់ជើងមាន់បន្ថែមក្នុងស៊ុបក៏បាន