របៀបធ្វើនំបញ្ចុកសម្លណាំយ៉ាឆ្ងាញ់ពិសា

Join Our Telegram Channel

Ingredients

  • ត្រី 800 ក្រាម

  • ខ្ទិះដូងដើម 1ចានចង្កឹះ

  • ខ្ទិះដូងចុង 4ចានចង្កឹះ

  • គ្រឿងបុក 1ចានល្មម (គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ស្លឹកក្រូចសើច)

  • ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច (បុកចូលគ្នា)

  • ស្លឹកក្រូចសើច 4-5សន្លឹក

  • សណ្តែកដីលីង 2០០ក្រាម បុកឲ្យម៉ត់

  • ទឹកត្រី ២ស្លាបព្រាបាយ

  • ស្ករ ២ស្លាបព្រាបាយ

  • ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ

  • បន្លែគ្រប់មុខតាមចំនូលចិត្ត

Directions

  • ត្រីធ្វើលាងទឹកឲ្យស្អាត ហើយយកទៅស្ងោរដាក់ស្លឹកក្រូចសើចចូល (ដើម្បីកាត់ឆ្អាប់) ស្ងោរឆ្អិនហើយបេះយកតែសាច់ត្រីទុកមួយអន្លើ
  • យកគ្រឿងដែលបុកហើយ ដាក់បុកជាមួយសាច់ត្រី និងសណ្តែកដីបុកចូលគ្នាឲ្យសព្វទុកមួយអន្លើ
  • ដាំឆ្នាំងដាក់ក្បាលខ្ទិះ កូរអោយឈ្ងុយទើបសាច់ត្រីដែលបុកជាមួយគ្រឿងហើយចូលច្របល់ចូលគ្នាឲ្យសព្វ
  • បន្ទាប់មកដាក់ទឹកត្រី ស្ករ ម្សៅស៊ុប និងខ្ទិះដូងចុងចូលច្របល់ចូលគ្នាឲ្យសព្វ បើគោកអាចបន្ថែមទឹកបាន កុំភ្លេចភ្លក្សរសជាតិហើយថែមថយគ្រឿងតាមចំនូលចិត្ត
  • ទុករម្ងាស់រយៈពេល 3-5នាទី៊។ ល្មមឆ្អិនហើយដាក់ចុះជាការស្រេច
  • ហូបជាមួយនំបញ្ចុក និងបន្លែខ្ចីៗស្រស់ៗ ពិតជាឆ្ងាញ់ខ្លាំងណាស់