Join Our Telegram Channel
Ingredients
ត្រីផ្ទក់ 1គីឡូ
នំបញ្ចុក
គល់ស្លឹកគ្រៃ ស្លឹកគ្រៃ រមៀត ខ្ចាយ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម
ប្រហុក
ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប
បន្លែគ្រប់មុខ តាមចំនូលចិត្ត
ម្ទេសស្រស់ឬម្ទេសហុយ
Directions
- លាងត្រី នឹងបន្លែអោយស្អាតរួចទុកមួយឡែកសិន
- ដាក់ដាំទឺកកន្លះឆ្នាំងដើម្បីស្ងោរត្រី ក្នុងទឹកត្រូវបង់ស្លឹកគ្រៃ 3-4សន្លឹក(បត់ចងវាអោយខ្លីហើយញីវាអោយចេញក្លិនឈ្ងុយ) ដាក់អំបិលនឹងស្ករបន្តិចផង ដើម្បីអោយសាច់ត្រីមានជាតិ
- ដាក់ត្រីស្ងោរអោយឆ្អិន រួចស្រង់មកបេះយកតែសាច់
- បុកគ្រឿងមានដូចជា គល់ស្លឹកគ្រៃ រមៀត ខ្ចាយ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម អោយម៉ត់
- បន្ទាប់មកដាក់សាច់ត្រីដែលបេះហើយចូល
- បុកសាច់ត្រីអោយម៉ត់ជាមួយគ្រឿង
- យកទឹកដែលសល់ពីស្ងោរត្រីមកដាំអោយពុះម្តងទៀត (ថែមទឹកអោយល្មមសមជាមួយនំបញ្ចុក)
- ពេលទឹកពុះដាក់ជ្រុំប្រហុក (ដាក់ប្រហុកអោយច្រើនបន្តិចទើបឆ្ងាញ់ខ្លាំងៗ)
- ចុងក្រោយដាក់សាច់ត្រីដែលបុកជាមួយគ្រឿងចូល
- ភ្លក្សរសជាតិតាមចំនូលចិត្ត រួចបិទភ្លើង (មិនចាំបាច់ទុកអោយពុះយូទេ)
- បន្លែល្ហុង ត្រយ៉ូងចេក ត្រសក់ ស្លឹកល្ងៀង ផ្កាស្នោរ មិនគួរចោលទេ ដាក់បន្លែកាន់តែច្រើនកាន់តែឆ្ងាញ់
