របៀបធ្វើទាដុតទឹកឃ្មុំ

Join Our Telegram Channel

គ្រឿងផ្សំធ្វេីទា

  • ទាសំពៅ 1 ក្បាល

  • ស្រាអង្ករ 1 ពែង

  • ទឹកឃ្មុំ 1 ស្លាបព្រាបាយ

  • អំបិល 1 ស្លាបព្រាកាហ្វេ

  • ម្រេច 1 ស្លាបព្រាកាហ្វេ

  • ម្ទេស 2 ផ្លែ (បុកអោយម៉ត់)

  • ខ្ទឹមស 4 កំពិសចិញ្រ្ចាំអោយម៉ត់

  • ទឹកឈីអ៊ីវ 1 ស្លាបព្រាបាយ

  • ប្រេងខ្យង 1 ស្លាបព្រាបាយ

  • ម្សៅស៊ុប 1 ស្លាបព្រាបាយ

  • ប្រេងឆា 1 ស្លាបព្រាបាយ

វិធីធ្វេីទា

  • លាងសំអាតទាអោយស្អាត(ពុះខ្នង ឬ ជាបំនែក) យកស្រាអង្ករ លាបអោយសព្វ ទុកវាមួយឡែកយ៉ាងហោចណាស់មួយម៉ោង។
  • បុកម្រេចអោយម៉ត់ដាក់ក្នុងចានធំមួយ (សម្រាប់ប្រលាក់) ដាក់អំបិល ខ្ទឹមសទឹកឈីអ៊ីវ ប្រេងខ្យង ប្រេងឆា ទឹកឃ្មុំ អំបិល ម្ទេស ច្របល់ចូលគ្នាសព្វ ។
  • យកទាប្រលាក់ជាមួយគ្រឿងផ្សំដែលបានលាយរួចអោយចូលជាតិ។ ទុកវាចោលមួយម៉ោងទៀត។
  • យកទាដែលប្រលាក់ រុំ ជាមួយ ក្រដាស់អាលុយមីញ៉ូម (ដាក់ទាំងទឹកដែលចេញពីការប្រលាក់ទាចូលផង)។ រូចយកទៅដុតក្នុង oven ក្នុងកំដៅ 400c រយៈពេលប្រហែល 30 នាទី។
  • បន្ទាប់មកយកទាចេញពី oven ហើយដាក់អាំងអោយក្រហមល្អ ប្រហែលជា 30 នាទី ជាការស្រេច។

គ្រឿងផ្សំធ្វេីទឹកជ្រលក់

  • ទឹកឃ្មុំ 1 ស្លាបព្រាបាយ

  • ស្ករ 1 ស្លាបព្រាបាយ

  • ទឹកក្រូចឆ្មា 1 ស្លាបព្រាបាយ

  • ទឹកត្រី 2 ស្លាបព្រាបាយ

  • ម្ទេស 2 ផ្លែ (ហាន់ល្អឹតៗ)

  • ខ្ទឹមស 4 កំពិសចិញ្រ្ចាំអោយម៉ត់

  • ប្រេងឆា 1 ស្លាបព្រាបាយ

វិធីធ្វេីទឹកជ្រលក់

  • ដាំខ្ទះអាយក្តៅ ដាក់ប្រេងឆា ខ្ទឹមស ម្ទេស បំពងអោយឈ្ងុយ និង ប្រែពណ័ រួចដាក់ ស្ករ ទឹកក្រូចឆ្មា កូរឱ្យបានសព្វល្អប្រហែល 1 នាទី ។
  • បន្ថែម ទឹកឃ្មុំ ស្ករ ទឹកត្រី ទុកអោយពុះ រូចដួលដាក់ចានជាការ ស្រេច។
  • ពេលទទួលទាន អាចបន្ថែមជាមួយបន្លែដូចជា សាឡាត់បៃតង ប៉េងប៉ោះ ត្រសក់ តាមចំនូលចិត្ត ។