របៀបធ្វើទាខ្វៃឈ្ងុយឆ្ងាញ់

Join Our Telegram Channel

Ingredients

  • ទាមួយ (1.5Kg – 2Kg)

  • ខ្ញី (1ដុំតូច)

  • អំបិលបន្តិច

  • ទឹកឃ្មុំ (2-3 ស្លាបព្រាបាយ)

  • ប្រេងឆា

Directions

  • លាងទាអោយស្អាត និងកាត់ខ្លាញ់កញ្ចូញគូទទាចេញ ដើម្បីកុំអោយឆ្អេះ 
  • ដាំទឹក 1.5 លីត្រ និងដាក់អំបិលបន្តិច ហើយដាំអោយពុះ រួចស្រុះទា 5 នាទី ដើម្បីយកក្លិនសារទាចេញ
  • ទាដែលស្រុះទឹករួច ទុកអោយស្ងួត 30 នាទី
  • លាយប្រេងឆា និងទឹកឃ្មុំចូលគ្នា ហើយយកមកលាបលើទាដែលស្ងួតនោះ។ ដាក់ខ្ញីដាក់ក្នុងទា ហើយយកទៅដាក់ឡដុត
  • កំដៅឡដុត សីតុណ្ហភាពប្រហែល ២៣០ អង្សារសេ ។ ដាក់ទាដុតរយះពេលប្រហែល 2 ម៉ោង
  • ចន្លោះពេលដុត 2 ម៉ោង ត្រូវឧស្សាហ៏ប្រែទាបន្តិច ដើម្បីអោយឆ្អិនសប់ និងរាល់ពេលប្រែ លាបទឹកឃ្មុំអោយសព្វ
  • ពិនិត្យមើលថាតើទាឆ្អិនល្អហើយឬនៅ ។ ពេលឆ្អិនទាពណ៌ឡើងក្រឡាតល្អ និងស្បែកស្រួយល្មម
  • យកទាដែលដុតរួចនោះទុកឲត្រជាក់រយះពេល 1 ម៉ោង
  • បន្ទាប់មកយកទាដែលដុតរួច ទៅបំពងប្រហែល 25 នាទី ដើម្បីអោយស្បែកទាស្រួយល្អ ជាការស្រេច ។