Join Our Telegram Channel
Ingredients
ត្រីសាលមុន 200-300ក្រាម
បាយស 1កូនចាន
ប្រេងអូលីវ បន្តិច
ម្រេច អំបិល ស្ករ ទឹកស៊ីអ៊ីវកូរ៉េ ម៉ាញ៉ានេស ទឹកម្ទេស
បន្ទះសារ៉ាយជប៉ុន
ក្រូចឆ្មា
Directions
- ត្រីសាលមុនត្រូវចៀនអោយឆ្អិន ហើយយកមកសង្កត់ជាមួយស្លាបព្រាបាយអោយដុំៗ កុំម៉ត់ពេក
- បាយសក្តៅៗ1កូនចាន យកមកលាយជាមួយត្រី
- ហើយដាក់គ្រឿងផ្សំចូល មានដូចជា ប្រេងអូលីវ បន្តិច ម្រេច អំបិល ស្ករ ទឹកស៊ីអ៊ីវកូរ៉េ ម៉ាញ៉ានេស ទឹកម្ទេស មួយមុខបន្តិចៗ ចំពោះទឹកក្រូចឆ្មាយើងប្រើក្រូចពណ័លឿង (មិនដាក់ក៏បាន)
- ច្របល់ចូលគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត
- ញ៉ាំជាមួយសារ៉ាយជប៉ុនកាន់តែឆ្ងាញ់ អ្នកខ្លះគាត់ញ៉ាំជាមួយប័រឬបន្លែផ្សេងៗទៀត
- នេះគឺជាមុខម្ហូបបែបជប៉ុន ដែលពេញនិយមបំផុត






