របៀបធ្វើត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំ

Join Our Telegram Channel

Ingredients

  • ត្រីរ៉ស 1គីឡូក្រាម (ប្រើត្រីផ្សេងក៏បាន)

  • អំពិលទុំ 2ស្លាបព្រាបាយ

  • ខ្ទឹមក្រហម 3ដុំហាន់ស្តើងៗ

  • ខ្ទឹមសចិញ្រ្ចាំ 5កំពិស

  • ម្ទេស 5ផ្លែហាន់ស្តើងៗ

  • ម្សោស៊ុប 1ស្លាបព្រាកាហ្វេ

  • អំបិល បន្តិច

  • ទឹកត្រី 5ស្លាព្រាបាយ

  • ស្ករ 2-3ស្លាព្រាបាយ

  • ទឹក 1ចានចង្កឺះ

  • ប្រេងឆា

  • គល់ស្លឹកគ្រៃ 2គល់ ស្លឹកក្រូចសើច 3សន្លឹក

  • នំបញ្ចុក 1គីឡូ

  • បន្លែ-សាឡាដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ(ដាំទឹកស្រុះ) ជីគ្របើមុខ នឹងបន្លែផ្សេងទៀតតាមចំនូលចិត្ត

Directions

  • របៀបធ្វើទឹកត្រីអំពិលទុំ
    ដាក់អំពិលត្រាំទឹក ច្របាច់អោយចេញសាច់អំពិល ស្រង់គ្រាប់ចេញ។បន្ទាប់មកដាក់ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប។កូរវាអោយសព្វរួចភ្លក្សរសជាតិអោយកល្មមតាមចំនូលចិត្ត
  • ទឹកត្រីអំពិលទុំត្រូវមានរសជាតិ ជូរអែម ចំណែកប្រៃតិចៗល្មម
  • ដាំខ្ទះអោយក្តៅចាក់ប្រេងឆាហើយដាក់ខ្ទឹមស និងម្ទេសបំពងអោយប្រែពណ៍ ឆាពីរបីត្រឡប់ចាក់ទឹកអំពិលទុំចូល ទុកអោយពុះរាងខាប់បន្តិចទើបបិទភ្លើងហើយចាក់ខ្ទឹមក្រហមចូលជាការស្រេច
  • រៀបបន្លែ និងនំបញ្ចុកដាក់ចានមួយទុកមួយអន្លើ
  • យកត្រីលាងទឹកច្របាច់អំបិលអោយអស់រំអិល សឹមយកគល់ស្លឹកគ្រៃ រុំជាមួយស្លឹកក្រូចញោតចូលក្នុងពោះត្រី
  • ដាំប្រេងឆាអោយក្តៅ ដាក់ត្រីបំពងអោយឆ្អិន (ប្រើភ្លើងតិចៗ) រួចស្រង់ទុកញុាំផ្ទាប់ជាមួយបន្លែ និងជ្រលក់ជាមួយទឹកត្រីអំពិលទុំជាការស្រេច
  • ទឹកត្រីអំបិលទុំនេះបើសិនជាបានញាំជាមួយត្រីឆ្កោកចំហុយពិតជាឆ្ងាញ់ខ្លាំងមែនទែន។កុំភ្លេចសាកជាមួយត្រីចំហុយម្តងណា