របៀបធ្វើត្រីបំពងឆាគ្រឿង

Join Our Telegram Channel

Ingredients

  • ត្រីឆ្លាំង ឬត្រីអណ្តែង កន្លះគីឡូ

  • គ្រឿងបុកលាយជាមួយម្ទេសឆ្អើរ 1-2ស្លាបព្រាបាយ

  • ខ្ជាយ ហាន់ជាសរសៃ 1ស្លាបព្រាបាយ

  • ស្លឹកក្រូចសើច

  • ម្ទេសហាន់

  • ម្រេចខ្ចី

  • ស្លឹកម្រះពៅ (ដាក់តាមចំណូលចិត្ត)

  • ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប ប្រេងខ្យង

  • ទឹកធម្មតា ប្រហែល4ស្លាបព្រាបាយ

Directions

  • យកត្រីទៅធ្វើហើយលាងឲ្យស្អាតរួចកាត់ជាកង់ៗទុកអោយស្រស់ទឹក ទើបយកទៅដាក់បំពងឲ្យក្រៀមល្មម
  • ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គ្រឿងបុកចូលឆា 3-4ត្រលប់ ហើយដាក់ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប ថែមទឹកចូលបន្តិចដើម្បីកុំអោយខ្លោច។ភ្លក្សរសជាតិតាមចំនូលចិត្ត
  • បន្ទាប់មកដាក់ត្រីបំពងចូល ឆាច្របល់ចូលគ្នាឲ្យសព្វគ្រឿងល្អ រួចដាក់ខ្ជាយហាន់ ម្ទេសហាន់ ម្រេចខ្ចី ស្លឹកក្រូចសើច និងដាក់ម្រះព្រៅចូល ឆាច្របល់ចូលគ្នាអោយឆ្អិនហើយដួសដាក់ចានជាការស្រេច