របៀបធ្វើត្រីបឹងកញ្ឆែត

Join Our Telegram Channel

Ingredients

  • ត្រីរ៉ស់ (2 ក្បាល) លាងសំអាតអោយស្អាត

  • គ្រឿងបុក (គល់ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច រំដេង ខ្ទឹមស)

  • កាពិ

  • ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់

  • ខ្ទិះដូង

  • ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ

  • ខ្ទឹមស ចិញ្ច្រាំអោយម៉ត់

  • ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល

  • ទឹកអំពិលទុំ

  • សណ្ដែកដីបុក

  • កញ្ឆែត

Directions

  • យកត្រីរ៉ស់ មកបំពងអោយឆ្អិន ក្រៀម រួចដួសទុកមួយអន្លើ
  • កញ្ឆែតយកមកលាងអោយស្អាត រួចយកមករៀបដាក់ឆ្នាំងដែលត្រូវទទួលទាន និងយកត្រីដែលបានបំពងឆ្អិនហើយ មកដាក់ពីលើកញ្ឆែត រួចយកទុកមួយអន្លើ
  • យកត្រីរ៉ស់មួយក្បាលទៀត មកស្ងោរអោយឆ្អិន រួចបេះយកតែសាច់ត្រី ហើយបុកអោយរៀងម៉ត់បន្តិច (ទឹកដែលស្ងោរត្រីហើយត្រូវទុក)
  • ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់គ្រឿងបុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរអោយឡើងក្រហមឈ្ងុយ
  • បន្ទាប់មកដាក់សាច់ត្រី ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល និងទឹកស្ងោរត្រីចូល កូរចូលគ្នាអោយសព្វ រួចដាក់ទឹកអំពិលទុំ និងខ្ទិះដូងចូល
  • ទុកអោយពុះ រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត (ធ្វើអោយនៅខាប់) ទើបយកមកស្រោចពីលើត្រី ដែលយើងបានរៀបទុកអោយសព្វ រួចជាការស្រច ។
  • មុខម្ហូបនេះគេទទួលទានពេលនៅក្ដៅៗ ដោយប្រើឹឆ្នាំងភ្លើងដាក់តិចៗ គឺបន្ថែមរស់ជាតិអោយកាន់តែឆ្ងាញ់