Join Our Telegram Channel
Ingredients
ត្រីទីឡាប់យ៉ា 1ក្បាល
ទឹកត្រី 1ស្លាបព្រាបាយ
ម្ទេសប្លោក 1ផ្លែ (ឬអាចដាក់ចំរុះពណ៍តាមចំនូលចិត្ត)
ប៉េងប៉ោះទុំ 1ផ្លែ
ដំឡូងបារាំង 1ដុំ
ការ៉ុត 1ផ្លែ
ម្ជូរអំពិលទុំ 1ស្លាបព្រាបាយ
អំបិល 1ស្លាបព្រាកាហ្វេ
ស្ករ 1ស្លាបព្រាបាយ
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
ប្រេងឆា
ស្លឹកខ្ទឹម
Directions
- ត្រីត្រូវលាងទឹកឲ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឲ្យក្រៀម រួចដួសដាក់ចានទុកមួយអន្លើសិន
- ម្ទេសប្លោកពុះជាពីរឆ្គៀលយកសសៃ និងគ្រាប់លាងទឹកឲ្យស្អាត ដើម្បីកុំឲ្យហឺរពេក បន្ទាប់មកចិតវាជាបញ្ឆិតៗ។ដំឡូងបារាំងកោសសំបកឲ្យស្អាត បន្ទាប់មកកាត់វាជាដុំៗតូច។
- ការ៉ុតត្រូវជិតសំបក និងលាងទឹកឲ្យស្អាតចិតបញ្ឆិតៗឬហាន់អោយល្អិតតាមចំនូលចិត្ត។ ប៉េងប៉ោះលាងឲ្យស្អាតបន្ទាប់មកចិតវាជារាងបញ្ឆិតៗ
- លាយទឹកម្ជូរជាមួយ និងអំបិល ស្ករស ម្សៅស៊ុបកូរចូលគ្នាឲ្យសព្វទុកមួយអន្លើ
- ដាក់ខ្លាញ់ឲ្យក្តៅ បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឲ្យឆ្អិនបន្លែហើយចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រីដែលដួសដាក់ចានជាការស្រេច