Join Our Telegram Channel
Ingredients
ត្រីតុកកែស្រស់១ក្បាល
ទឹកស៊ីអ៊ីវជប៉ុន ទឹកស៊ីអ៊ីវចិន ទឹកស៊ីអ៊ីវខ្មែរ
ស្ករស
ទឹកអំពិលទុំ
ប្រេងល្ង
ស្រាចិន
ម្រេច និងម្ទេសហឹរដើម្បីបង្កើតជារសជាតិបែបជូរអែមហិរ។
ខ្ញី
ដើមខ្ទឹម
ម្រេច
ម្ទេសហិរ
ផ្កាខាត់ណាស ផ្កាខាត់ណាខៀវ
ស្នៀតពោត
ម្ទេសចិន ម្ទេសហាវ៉ៃ
និងផ្សិតកំប៉ុងស
ហើយបន្លែត្រូវស្រុះឲ្យឆ្អិន ប៉ុន្តែត្រូវរក្សាពណ៌ឲ្យនៅស្រស់ល្អ កុំឲ្យស្រពាប់
Directions
- ដំបូងត្រូវយកត្រីតុកកែទៅចំហុយឲ្យឆ្អិនជាមួយខ្ញី ដើមខ្ទឹម ម្រេច និងទឹកស៊ីអ៊ីវទាំង3ប្រភេទ រួចយកបន្លែដែលស្រុះរួចមករៀបពីលើត្រីដែលចំហុយឆ្អិន មុននឹងយកទៅចំហុយម្ដងទៀតដោយប្រើកម្ដៅក្ដៅល្មម។
- បន្ទាប់មកយកទឹកស៊ីអ៊ីវទាំង3មុខលាយចូលគ្នាជាមួយគ្រឿងផ្សំខាងលើហើយស្រោចពីលើត្រី និងយកទៅចំហុយជាលើកចុងក្រោយរយៈពេល3នាទីទៀតជាការស្រេច