របៀបធ្វើត្រីជូរអែម

Join Our Telegram Channel

Ingredients

  • ត្រី 1ធំល្មម

  • ម្ទេសប្លោក 1ផ្លែ

  • ប៉េងប៉ោះទុំ 1ផ្លែ

  • ដំឡូងបារាំង 1ដុំ

  • ការ៉ុត 1ផ្លែ

  • ម្នាស់ 1ជ្រុង

  • ម្ជូរអំពិលទុំ កន្លះស្លាព្រាបាយ (មិនប្រើក៏បាន)

  • ទឹកត្រី 1ស្លាព្រាបាយ

  • ស្ករស កន្លះស្លាបព្រាបាយ

  • អំបិល 1ស្លាបព្រាកាហ្វ

  • ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ

  • ប្រេងឆា 1ស្លាព្រា

  • ប្រេងខ្យង កន្លះស្លាបព្រាបាយ

  • ខ្ទឹមចិញ្ច្រាំ 1ស្លាបព្រាបាយ

Directions

  • ធ្វើត្រីរួចលាងទឹកឲ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឲ្យក្រៀម រួចដួសដាក់ចានទុកមួយអន្លើ
  • ម្ទេសប្លោកពុះជាពីរ យកសសៃនិងគ្រាប់លាងទឹកឲ្យស្អាតដើម្បីកុំឲ្យហឺរពេក បន្ទាប់មកធ្វើការចិទវាជាបញ្ឆិតៗ។ ដំឡូងបារាំងកោសសំបកឲ្យស្អាត បន្ទាប់មកកាត់វាជាដុំៗតូច
  • ការ៉ុត ម្នាស់ ប៉េងប៉ោះ ហាន់វាជាដុំតូចៗ
  • លាយទឹកម្ជូរជាមួយ និងអំបិល ស្ករស ប្រេងខ្យង ម្សៅស៊ុបកូរចូលគ្នាឲ្យសព្វ ភ្លក្សរសជាតិហើយទុកមួយអន្លើ
  • ដាំខ្ទះឲ្យក្តៅហើយចាក់ប្រេងឆាចូលបំពងខ្ទឹមអោយឈ្ងុយ បន្ទាប់់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ហើយចាក់បន្លែចូលឆាត្រឡប់ឲ្យឆ្អិនបន្លែដួសស្រោចពីលើត្រី ដែលដួសដាក់ចានជាការស្រេច