Join Our Telegram Channel
Ingredients
ត្រី (តាមចំនូលចិត្ត) កន្លះគីឡូ
មីសួរ 1 ខាំ
ខ្ញីហាន់ 5 ចំនិត
ជីវ៉ាន់ស៊ុយ កន្លះខាំ
ដើមខ្ទឹមហាន់ប្រវែង 1 ថ្នាំងដៃ 20 ក្រាម
ខ្ទឹមសចិញ្រ្ចាំ 2 ស្លាបព្រាបាយ
ឬសជីវ៉ាន់ស៊ុយចិញ្រ្ចាំ 2 ស្លាបព្រាបាយ
ទឹកត្រី 1 ស្លាបព្រាបាយ
ប្រេងខ្យង 1 ស្លាបព្រាបាយ
ស្ករ 1 ស្លាបព្រាបាយ
ប្រេងល្ង 1 ស្លាបព្រាកាហ្វេ
ម្សៅម្រេច 1 ស្លាបព្រាកាហ្វេ
ទឹកស៊ីអ៊ីវ 1 ស្លាបព្រាកាហ្វេ
ប្រេងឆា 2 ស្លាបព្រាបាយ
ទឹក កន្លះចានចង្កិះ
Directions
- ត្រីធ្វើអោយស្អាត ឆូតមួយខាង២កំបិត រូចទុកមួយឡែក។
- លាយ ទឹកត្រី ប្រេងខ្យង ស្ករ ប្រេងល្ង ម្សៅម្រេច ទឹកស៊ីអ៊ីវ និងទឹកចូលគ្នា កូរអោយសព្វ។
- យកគ្រឿងផ្សំពាក់កណ្តាលប្រលាក់ត្រី អោយសព្វ។
- ដាំឆ្នាំងអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមសចិញ្រ្ចាំ រឹសជីវ៉ាន់ស៊ុយ ខ្ញី ចូលឆាអោយឈ្ងុយ
- ដាក់មីសួរ និងទឹកផ្សំគ្រឿងខាងលើច្របល់ចូលគ្នាអោយសព្វ។
- ដាក់ត្រី ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយ ពីលើមីសួរ ចំអិនដោយប្រើភ្លើងតិចៗប្រហែល 1០នាទី ជាការស្រេច។