Join Our Telegram Channel
Ingredients
ត្រី 1ក្បាល
គល់ស្លឹកគ្រៃ ដំអោយបែក 2គល់
អំបិល 1ស្លាបព្រាកាហ្វេ
ស្ករ កន្លះស្លាបព្រាបាយ
ក្រូចឆ្មា 2-3ផ្លែ
ទឹកត្រី កន្លះស្លាបព្រាបាយ
ម្ទេស តាមចំនូលចិត្ត
ខ្ទឹមសចិញ្រ្ចាំ កន្លះស្លាបព្រាបាយ
ម្សៅស៊ុប 1ស្លាបព្រាកាហ្វេ
ជីវ៉ានស៊ុយ 3-4 ដើម
Directions
- ធ្វើត្រីអោយស្អាត យកគល់ស្លឹកគ្រៃញាត់ចូលក្នុងមាត់ត្រី រួចយកទៅប្រលាក់ អំបិលបន្តិច រួចដាក់ចំហុយ
15-20 នាទី រហូតដល់ឆ្អិន - ក្រោយមកបុក ឬ ចិញ្ច្រាំ ខ្ទឹមនិងម្ទេស លាយស្ករ អំបិល ម្សៅស៊ុប ទឹកត្រី និងទឹកក្រូចឆ្មា កូរឲ្យសព្វល្អ ភ្លក្សរសជាតិតាមចំណូលចិត្ត
- ពេលត្រីឆ្អិន ស្រូបទឹកត្រីម្ទេស រួចបន្ថែម ម្ទេស ជីវ៉ានស៊ុយ និង ចំនិតក្រូចឆ្មា លម្អពីលើ ជាការស្រេច