របៀបធ្វើត្រីចំហុយខ្ញីទឹកស៊ីអ៊ីវ

Join Our Telegram Channel

Ingredients

  • ត្រីក្រហម ឬ​ត្រីតុកែ ឬត្រីសាម៉ុន

  • ខ្ញីហាន់ជាសសៃរៗ ខ្ទឹមសចិញ្ច្រាំអោយម៉ត់

  • ផ្សិតខ្មៅត្រាំទឹកហាន់តូចៗ

  • ទឹកស៊ុប កន្លះកូនពែង ឬប្រើទឹកធម្មតា

  • ទឹកស៊ីអ៊ីវ 2ស្លាបព្រាបាយ ប្រេងខ្យង 1ស្លាបព្រាបាយ

  • ស្ករ កន្លះស្លាបព្រាបាយ

  • ស្រាចិន 1ស្លាបព្រាបាយ ប្រេងល្ង កន្លះស្លាបព្រាកាហ្វេ

Directions

  • ដាំខ្ទះដាក់ប្រេងបំពងខ្ទឹមស នឹងខ្ញីអោយឈ្ញុយទើបដាក់គ្រឿងផ្សំ ទឹកស៊ុប ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករ ស្រាចិន ប្រេងល្ង ផ្សិតខ្មៅរួចរំងាប់អោយចូលជាតិ
  • ដាក់ត្រីចំហុយប្រហែល 10នាទី រួចចាក់ទឹកដែលចេញត្រីនោះចេញ ទើបដាក់ទឹកផ្សំរសជាតិខាងលើចូល បន្ទាប់មកដាក់ស្លឹកខ្ទឹមពីលើ រួចគ្រប់វា 5នាទីទៀតជាការស្រេច