Join Our Telegram Channel
Ingredients
ត្រីរ៉ស 1ក្បាល ប្រហែល1គីឡូ
ខ្ងី 1ដុំប៉ុនមេដៃ
ខ្ទឹមស ម្រេច ម្ទេស
ទឹកត្រី ស្ករត្នោត អំបិល ម្សៅស៊ុប ប្រេងខ្យង
Directions
- ត្រីលាងទឹកអោយស្អាតហើយកាត់កង់ៗ រួចទុកមួយឡែកសិន
- បុកខ្ទឹមស ខ្ញី ម្រេច ចូលគ្នាអោយម៉ត់
- យកឆ្នាំងមកដាក់គ្រឿងដែរបុករួចមកលាយជាមួយ ទឹកត្រី2ស្លាបព្រាបាយ ស្ករត្នោត1ស្លាបព្រាបាយ ម្សៅស៊ុបកន្លះស្លាបព្រាបាយ អំបិលជិត1ស្លាបព្រាកាហ្វេ។ ច្របល់គ្រឿងទាំងអស់នេះចូលគ្នា
- រួចទើបចាក់ត្រីច្របល់ចូលគ្នាអោយសព្វហើយផ្អាប់ទុក15-20នាទីសិនដើម្បីអោយចូលជាតិគ្នាល្អ
- បន្ទាប់មកយកវាទៅដាំ កុំប្រើភ្លើងខ្លាំងពេក។ គ្របអោយជិតទុកអោយវាពុះរីងទឹកទឹបថែមទឹកអោយលិចត្រី។ ធ្វើបែបនេះត្រីមិនសូវមានពណ៍ក្រម៉ៅដូចលីងស្ករទេ តែឆ្ងាញ់ហើយមិនបែកសាច់ត្រី ពិសេសនោះគឺចំនាយពេលតិច
- ពេលពិសារសាប់ស្វាយខ្ចីដាក់ថែមកាន់តែឆ្ងាញ់






