Join Our Telegram Channel
Ingredients
ត្រកួនទឹក 2ខាំ
ម្សៅបំពង 1 ចានចង្កឹះ
ទឹក ឬ limewater 1 ចានចង្កឹះ
បង្គា 5-8 ធ្វើអោស្អាត
សាច់ជ្រូកចិញ្រ្ចាំ 1 ខាំ
ខ្ទឹមក្រហម 5ដុំ (ហាន់ល្អិតៗ)
សណ្តែកដីលីង 1 ស្លាបព្រាបាយ (បុកម៉ត់តិចៗ)
ទឹកក្រូចឆ្មារ 3 ស្លាបព្រាបាយ
ទឹកត្រី 2 ស្លាបព្រាបាយ
ស្ករ 2 ស្លាបព្រាបាយ
ទឹកធម្មតាបន្តិច
ប្រេងឆា
ម្ទេសក្រហម 5 ផ្លែ (ហាន់ល្អិតៗ)
ម្ទេសជ្រុក 1 ស្លាបព្រាបាយ
ខ្ទិះដូង 2 ស្លាបព្រាបាយ
Directions
- ត្រកួនបិះអោយស្អាត កាត់ប្រវែង១ថ្នាំងដៃ ដាក់ត្រាំក្នុងទឹក។
- លាយម្សៅឆា និង limewater ចូលគ្នាអោយសព្វល្អ។
- ដាំទឹកអោយពុះ ដាក់សាច់ជ្រូក និងបង្គាស្ងោរអោយឆ្អឹនល្អ សឹមស្រង់ទុកមួយអន្លើ។
- ដាក់ប្រេងឆាក្នុងខ្ទះ ដាំអោយក្តៅខ្លាំង រួចដាក់ត្រកួនចូលក្នុង ទឹកម្សៅអោយសព្វ រួចយកមកបំពងរហូតដល់ស្រួយ សឹមស្រង់ទុកអោយស្រក់ខ្លាញ់។
- លាយគ្រឿងផ្សំដូចជា ស្ករ ទឹកត្រី ទឹកក្រូចឆ្មារ ខ្ទិះដូង ខ្ទឹម ម្ទេសជ្រុក ម្ទេស និងសណ្តែកដីចូលគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត សឹមដាក់សាច់ជ្រូក និងបង្គាចូលកូរអោយសព្វ។ ទុកញុំាជាមួយត្រកួនបំពង ជាការស្រេច៕