របៀបធ្វើត្រកួនត្រលប់ប្រេងខ្យង

Join Our Telegram Channel

Ingredients

  • ត្រកួនចិន 500ក្រាម

  • ប្រេងខ្យង ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករ ម្សៅស៊ុប

  • ខ្ទឹមសចិញ្ច្រាំ ម្ទេស

Directions

  • ត្រកួនចិនបេះយកតែត្រួយខ្ចីៗហើយលាងទឹកអោយស្អាត
  • ដាក់ប្រេងខ្យងប្រហែល2ស្លាបព្រាបាយ ទឹកត្រី ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ ស្ករស1ស្លាបព្រាបាយ ម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេ កូរចូលគ្នាអោយសព្វ
  • ដាក់ដាំខ្ទះអោយក្តៅហើយដាក់ខ្ទឹមបំពងអោយក្រហមទើបចាក់គ្រឿងផ្សំខាងលើចូល​ ឆាអោយឈ្ងុយហើយទើប​ដាកើត្រកួនចូលតាមក្រោយ (ត្រូវបើកភ្លើងអោយខ្លាំងទើបត្រកួននៅមានពណ៍ស្រស់ល្អ)
  • ឆា3-4ត្រលប់អោយឆ្អិនជាការស្រេច កុំភ្លេចថែមម្ទេសផង។ ញ៉ាំភ្លាមៗពិតជាឆ្ងាញ់ខ្លាំងណាស់
  • មួយរបៀបទៀត ដើម្បីអោយត្រកួននៅស្រស់ល្អ យើងត្រូវស្រុះវាសិន ក្នុងទឹកស្រុះកុំភ្លេចដាក់អំបិលបន្តិចផង
  • ពេលស្រង់វាពីក្នុងទឹកក្តៅ ត្រូវយកទៅត្រាំក្នុងទឹកត្រជាក់