របៀបធ្វើត្រកួនឆាសៀងសាច់ជ្រូកចិញ្រ្ចាំ

Join Our Telegram Channel

Ingredients

  • ត្រកួន 2០០ក្រាម កាត់គល់ចេញ យកតែខ្ចីៗ កាត់ប្រវែងៗល្មម

  • សាច់ជ្រូកចិញ្រ្ចាំ 2០០ក្រាម

  • ខ្ទឹមស បុកជាមួយម្ទេស 1ស្លាបព្រាបាយ (តាមចំណង់ចំណូលចិត្ត)

  • សៀងផ្អែម 1-2ស្លាបព្រាបាយ

  • ទឹកត្រី ទឹកប្រេងខ្យង មួយមុខ 2ស្លាបព្រាកាហ្វេ

  • ស្ករស 1ស្លាបព្រាបាយ

  • ទឹកធម្មតា 2-3ស្លាបព្រាបាយ

Directions

  • លាងសាច់នឹងបន្លែអោយស្អាតល្អ
  • ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូល ឆាអោយឈ្ងុយទើបដាក់សាច់ចិញ្រ្ចាំចូល ឆាសាច់ឲ្យឆ្អិន រួចដាក់សៀង ទឹកត្រី ទឹកប្រេងខ្យង ស្ករស ទឹកធម្មតាចូល ឆាច្របល់ចូលគ្នារួចភ្លក្សរសជាតិ ថែមថយគ្រឿងតាមចំនូលចិត្ត
  • ទើបដាក់ត្រកួនចូល បើកភ្លើងអោយខ្លាំង ឆា3-4ត្រលប់ ល្មមឆ្អិនហើយដួសដាក់ចានជាការស្រេច
  • សូមទទួលទានដោយរីករាយ