Join Our Telegram Channel
Ingredients
សាច់ជ្រូកចិញ្រ្ចាំ 0,5គីឡូ
ឆ្អឹងស៊ុប 2-3ដុំតូចៗល្មម
តៅហ៊ូលឿង 2ដុំ
ផ្សិតក្រៀម 3-4ដុំ
មីសួ 1កញ្ចប់តូច
ស្លឹកតាំងឆាយ
ស្លឹកខ្ទឹម
ម្រេចម៉ត់
អំបិល ស្ករ ទឹកសុីអុីវ ម្សៅស៊ុប ប្រេងខ្យង
ការ៉ុត ស្ពៃបូកគោ
Directions
- លាងសាច់ លាងបន្លែអោយស្អាតរួចទុកមួយឡែកសិន
- សាច់ជ្រូកចិញ្រ្ចាំអោយម៉ដ្ឋល្អរួចលាយមីសួ(មីសួត្រាំទឹកហើយកាត់ខ្លីៗ)ដាក់ម្សៅស៊ុប ប្រេងខ្យង ស្ករ ទឹកសុីអុីវ ម្រេចម៉ត់ ស្លឹកខ្ទឹម ហើយសូន្យជាប្រហិតមូលតូចល្មមដូចរូប(សាច់លាយគ្រឿងអោយប្រៃលមៗ)
- ផ្សិតខ្មៅយកស្រុះទឹកក្តៅ ត្រាំវាអោយរីករួចច្របាច់លាងអោយស្អាត ហាន់ជាបន្ទះស្តើងៗ រឺដាក់ទាំងមូលតាមចំនូលចិត្ត តៅហ៊ូវិញហាន់កង់ៗធំៗល្មមដូចក្នុងរូប
- ដាក់ដាំទឹកអោយពុះ រួចបង់អំបិលបន្តិចរួចដាក់ឆ្អឹងជ្រូកចូល រំងាស់វាប្រហែល5នាទី
- ពេលទឹកស៊ុបពុះដាក់ការ៉ុតចូល ហើយដាក់ប្រហិត ផ្សិតខ្មៅ ស្ករ ម្សៅស៊ុប ទឹកសុីអុីវ តៅហ៊ូនឹងស្ពៃ
- ភ្លក្សរសជាតិតាមការចូលចិត្ត រួចដាក់ស្លឹកខ្ទឹម នឹងជីតាំងឆាយជាការស្រេច