Join Our Telegram Channel
Ingredients
បង្គា 500ក្រាម
គ្រឿងស៊ុបតុងយ៉ាំ 2ដុំ
ជីជ្រក់គ្រប់មុខ កន្លះចានចង្កឹះ
គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម
ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី
ក្រូចឆ្មា ម្ទេស
Directions
- លាងបង្គានឹងបន្លែផ្សេងៗទៀតអោយស្អាត
- ដាក់ដាំទឹកកន្លះកូនឆ្នាំង (សម្លនេះមិនត្រូវដាក់ទឹកច្រើនទេ ដាក់អោយល្មមសំរាប់1-2ចានតែប៉ុណ្ណោះ)
- ពេលទឹកពុះបង់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមក្រហម ខ្ទឹមស នឹងដុំស៊ុបតុងយ៉ាំចូល
- បន្ទាប់មកត្រូវដាក់គ្រឿងទេសគ្រប់មុខចូល ហើយភ្លក្សរសជាតិតាមការចូលចិត្ត ទើបដាក់បង្គាចូល
- ទុកអោយពុះម្តងទៀតជាការស្រេច ពេលញាំកុំភ្លេចថែមជីជ្រក់ ឬថែមក្រូចឆ្មាតាមចំនូលចិត្ត