Join Our Telegram Channel
Ingredients
ត្រីខ 1-2កំប៉ុង
គ្រឿងតុងយ៉ាំ 1-2ដុំ
ខ្ទឹមបារាំង ប៉េងប៉ោះ ផ្សិតចំបើង
គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ជីវ៉ាន់ស៊ុយ ជីរណា
ស្ករ ទឹកត្រី អំបិល ទឹកក្រូចឆ្មា
Directions
- លាងបន្លែអោយស្អាតហើយហាន់ជាដុំៗ ចំណែកខ្លឹមស ខ្ទឹមក្រហម គល់ស្លឹកគ្រៃ នឹងរំដេងត្រូវដំអោយបែក
- ដាក់ដាំទឹកកន្លះឆ្នាំងអោយពុះ រួចដាក់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេស គ្រឿងតុងយ៉ាំ2ដុំចូល (បើដាក់ទឹកតែ1ចាន ដាក់គ្រឿងតែ1ដុំបានហើយ) បន្ទាប់មកបង់បន្លែ
- ទុកមួយពុះរួចដាក់គ្រឿងផ្សំចូល មានដូចជា ស្ករសកន្លះស្លាបព្រាបាយ ទឹកត្រី1ស្លាបព្រាបាយ អំបិលបន្តិចប្រហែល1ចុងស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មា1ស្លាបព្រាបាយ
- ដាក់ត្រីខកំប៉ុងចូល កុំបិទគ្របឆ្នាំង កុំកូរនាំអោយបែកសាច់ត្រី។ ភ្លក្សរសជាតិតាមចំនូលចិត្ត
- ចុងក្រោយបង់ជីចូល ជាការស្រេច